បើឆ្លងកាត់ខេត្តកំពង់ធំកុំភ្លេចភ្លក់រស់ជាតិផ្លែសាវម៉ៅ ផ្អែមឆ្ងុយឆ្ងាញ់ធម្មជាតិពិតៗ

0

កំពង់ធំ៖ ផ្លែសាវម៉ៅ មង្ឃុត និងធុរេនកន្លងមក ធ្លាប់តែនាំចូលពីប្រទេសជាតិខាង ដូចជាប្រទេសវៀតណាម និងប្រទេសថៃ ដើម្បបំរើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជានៅក្នុងប្រទេសផង​ដែរ តែដោយបងប្អូនប្រជាពលរដ្ឋខ្មែរ មានការយកចិត្តទុកដាក់មកលើសុខភាព ជីវិតប្រចាំថ្ងៃ ទើបបែរមក ប្រើប្រាស់ផលិតផលក្នុងស្រុកវិញ។

នៅក្នុងខេត្តកំពង់ធំ ប្រជាកសិករបាន អភិវឌ្ឍន៍ការដាំបន្លែបង្កា និងផលិតផលផ្លែឈើរួមទាំង​ដំណាំហូបផ្លែ​នៅក្នុងមូលដ្ឋាន ដោយមានការគាំទ្រពីសំណាក់ កសិកម្មខេត្តកំពង់ធំ បានផ្តល់នូវបច្ចេកទេស គាំទ្រឲ្យមាន​ការ​ដាំដុះរបស់ប្រជាកសិករ រួមទាំងបានផ្តល់នូវការលើកទឹកចិត្ត ពីឯកឧត្តម សុខ លូ អភិបាល ខេត្តកំពង់ធំ ក្នុងការជម្រុញឲ្យមានការប្រើប្រាស់ផលិតក្នុងស្រុក ដើម្បីភាពរីកចំរើនបង្កើនប្រាក់ចំនូលដល់ ក្រុមគ្រួសារ។

ជាក់ស្តែងខេត្តកំពង់ធំ មានចំការចម្រុះ ក្នុងនោះមានសាវម៉ៅ ធុរ៉េន មង្ឃុត និងធុរ៉េនចំនួន៧កន្លែង សម្រាប់​បំរើការប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ និងអ្នកធ្វើដំណើឆ្លងកាត់ បានចូលភ្លក់រស់ជាតិ សាវម៉ៅធុរ៉េន ដែល មានរស់ជាតិផ្អែមឆ្ងុយឆ្ងាញ់ពិសារ ដែលមានទីតាំងស្ថិតនៅ ភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រា​សាទបល្ល័ង្គ ខេត្តកំពង់ធំ ។

លោកស្រី អរ នូរ ដែលជាម្ចាស់ចំការ បានឲ្យដឹងកាលពីរសៀលថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០១៨ថា ដើម​កំណើតរស់នៅខេត្តកំពង់ចាម បានមកទិញដី នៅ​ទីតាំងខាងលើ ហើយបានដាំដំណាំចម្រុះក្នុងចំការលើផ្ទៃដី ៣ ហិចតា មានដំណាំសាវម៉ៅ មង្ឃុត ធុរ៉េន ក្រូច  ហើយបានលក់ជារៀងរាល់ឆ្នាំ ជាក់ស្តែងដូចជាឆ្នាំនេះ មាន​​​អ្នកទេសចរណ៍ ក្នុងខេត្ត និងក្រៅខេត្ត បាន​មក​ទិញ​ជាច្រើន ចំណែកតំលៃសមរម្យ និងអាចរកចំណូល​បានយ៉ាងល្អប្រសើរ ។

លោកស្រី អរ នូរ បានបន្តថា ការដាំដំណាំហូបផ្លែនេះ គឺពុំបានប្រើប្រាស់ជីខេមីនោះទេ គឺបានផលិតជី​សម្រាប់ប្រើប្រាស់ខ្លួនឯង ហើយបានបណ្តុះកូនឈើហូបផ្លែរ ដែលជាពូជល្អសម្រាប់លក់ជូនដល់បងប្អូន ដែលមានបំណងចង់បាន ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមជួយគាំទ្រផលិតផល​ ក្នុងស្រុក ដូចជាបន្លែផ្លែឈើ ដើម្បីលើកស្ទួយជីវភាពគ្រួសារ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រផងដែរ ។

ដោយ ប៊ុន  រដ្ឋា