រដ្ឋបាលខេត្តកំពតធ្វើពិធីប្រគេនទៀន វស្សាទេយ្យវត្ថុនិងសម្ភារៈសម្រាប់ព្រះសង្ឃនិមន្តមកពីវត្តនានាចំនួន ២៦៣វត្តក្នុងខេត្តកំពត

0

ខេត្តកំពត៖ កាលពីរសៀលថ្ងៃ
អាទិត្យ ១០ កើត ខែទុតិយាសាឍ ឆ្នាំច
សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹង
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋបាលខេត្តកំពត បានធ្វើពិធីប្រគេនទៀនវស្សាទេយ្យវត្ថុនិងសម្ភារៈសម្រាប់ព្រះសង្ឃ គង់ចាំព្រះវស្សាដែលនិមន្តមកពីវត្តនានាទូទាំងខេត្តកំពត ចំនួន២៦៣វត្តដោយមានវត្តមានជាអធិបតីពីព្រះមេគណខេត្តនិងតំណាងទាំងពីរគណៈក្នុងខេត្ត។
ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ែន ស៉ីម៉ន ទេសរដ្ឋមន្រ្តីនិងជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម
ជាវ តាយ អភិបាលនៃគណៈអភិបាល
ខេត្ត ឯកឧត្តម អ៉ឹង ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោក ជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជុំវិញខេត្ត យាយជី តាជី ប្រជាពលរដ្ឋ សិស្សនិស្សិត ជាច្រើនរយនាក់ផងដែរ។
មានប្រសាសន៍សំណេះសំណេះ
សំណាល ឯកឧត្តម បណ្ឌិតប៉ែនស៉ីម៉ន
បានថ្លែងការកោតសរសើរចំពោះ រដ្ឋបាលខេត្តកំពត ពិសេស ឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាល
ខេត្តព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញខេត្តរួមពុទ្ធបរិស័ទ
សប្បុរសជន ដែលបានរួមគ្នាផ្ដើមធ្វើនូវកម្មពិធីនាពេលនេះឡើង។ ដោយឯកឧត្តម បានចាត់ទុកនេះគឺជាបុណ្យកុសលដែលពុទ្ធបរិស័ទខែ្មរយើងតែងមានជំនឿនិងធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋដ៏រុងរឿងនៃយើងជារៀងរាល់ឆ្នាំពុំដែលខាន ដើម្បីសំដៅជួយផ្គត់ផ្គង់សម្រាលការលំបាកដល់ជីវភាពរបស់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈ៣ខែតាមពុទ្ធបញ្ញត្តិ។
ឯកឧត្តមបណ្ឌិតប៉ែន ស៉ីម៉នបានមានប្រសាសន៍បន្តលើកឡើងទៀតថាបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើងក្រោមការដឹកនាំលើផ្លូវត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ ហ៊ុនសែន វិស័យពុទ្ធចក្រមានការរីកចម្រើនគួរអោយកត់សម្គាល់។ ហើយវិស័យពុទ្ធចក្រនេះរុងរឿងទៅបានដោយសារវិស័យអាណាចក្រ ហើយ អាណាចក្ររុងរឿងទៅបានដោយសារសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានប្រជាធិបតេយ្យ។
ដូច្នេះឯកឧត្តម ក៏បានអំពាវនាវប្រាប់ប្រជាពលរដ្ឋត្រូវត្រៀមខ្លួននិងឯកសារអោយបានគ្រប់គ្រាន់ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បី សន្តិភាព និងលិទ្ធិប្រជាធិបតេយ្យ។
ទេយ្យវត្ថុនិងសម្ភារៈដែលបានប្រគេនសម្រាប់ព្រះសង្ឃ ទាំង២៦៣វត្តក្នុងមួយវត្តមានទៀនវស្សា១គូរ អង្ករ២៥
គីឡូទឹកក្រូច១កេះ ទឹកសុទ្ធ១កេះនិង បច្ច័យ១០ម៉ឺនរៀល ជាមួយក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៉ីម៉នក៏បានចូលរួមជាបច្ច័ចំនួន១០
លានរៀលផងដែរ។