​អ្នក​ស្ម័​គ​ចិត្ត​ភូមិ​ធ្វើ​បបរ​គ្រប់គ្រឿង​បំប៉ន​សុខភាព​កុមារ​អាយុ​ពី​៦​ខែ​ទៅ​៤​ឆ្នាំ​

0

​កំពង់ឆ្នាំង​៖ “​បបរ​គ្រប់គ្រឿង​” ជា​អាហារ​បំប៉ន​សុខភាព​ដល់​កុមារ​ដែលមាន​អាយុ​ពី​៦​ខែ ដល់ ៤​ឆ្នាំ ។​ ​អ្នកស្រី ពៅ សុ​ភី អាយុ​៤៣​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ស្ម័​គ​ចិត្ត​ភូមិ បាន​និយាយ​បែបនេះ​ខណៈដែល​គាត់​ ​កំពុង​កូរបបរ គ្រប់គ្រឿង​សម្រាប់​កុមារ ក្នុងភូមិ​ក្រាំង​ខ្មែរ ឃុំ​ពពេល ស្រុក​បរិបូរ​ណ៏​កាលពី​ថ្ងៃទី ២២ ខែ​ ​មិថុនា ឆ្នាំ​២០១៤​។​ ​

អ្នកស្រី​បាន​និយាយ​បន្តថាៈ គាត់​ត្រូវបាន​អង្គការក្រៅរដ្ឋាភិបាល​មួយ ជ្រើស​គាត់​ជា​អ្នក​ស្ម័​គ​ចិត្ត​ ​ភូមិ ដើម្បី​ធ្វើ​បបរ​ចែក​កុមារ​ក្នុងភូមិ​ហូប ។​ដែល​នៅក្នុង​មួ​យស​ប្តា​ហ៏ គឺ​ត្រូវ​បបរ​ចែក​កុមារ​មាន​អាយុ​ពី​៦ ​ខែ​ដល់​៤​ឆ្នាំ​ចំនួន​១​ដង និង​ក្នុង​ម្តង​ត្រូវ​បបរ​ចំនួន​៣​កន្លែង នៅក្នុង​ឃុំ​ពពេល ។ ​អង្គការក្រៅរដ្ឋាភិបាល​នោះបាន​ឧបត្ថម​ជាថ​វិការ​ចំនួន​១​ម៉ឺន​រៀល​សម្រាប់​បបរ​មួយ​ឆ្នាំង​ហើយ​ក្រៅពីនោះ​គឺ​ការជួយ​ឧបត្ថម​ពី​ប្រជាពលរដ្ឋ​

ក្នុងភូមិ ដែល​ក្នុង​មួយ​ឆ្នាំង ត្រូវ​ចំណាយ​អស់ប្រាក់​ជាង​២​ម៉ឺន​ ​រៀល​ប៉ុណ្ណោះ និង​អាចអោយ​កុមារ​ចំនួន​ពី​២៥ ទៅ​៣០​នាក់​បាន​ហូប​ឆ្អែត ។​បបរ​គ្រប់គ្រឿង​នេះ​គ្រឿង​ ​ផ្សំ​របស់​វា​មាន ត្រកួន ផ្ទី ស្លឹក​បាស់ ផ្លែ​នន​ង ផ្លែ​ត្រឡាច និង​បន្លែ​ផ្សេងទៀត​ដែល​មានព​ណ៏​បៃតង ។ ចំណែក​ការ​ផ្សំ​គ្រឿង និង​បន្លែ សុ​ទ្ឋ​តែ​ត្រូវ​ធ្វើតាម​ការណែនាំ​របស់​អង្គការ​នោះ​ទាំងអស់ ។ ​

​អ្នកស្រី​បាន​បញ្ចាក់​ទៀតថា​៖ បបរ​គ្រប់គ្រឿង​នេះ ជា​អាហារ​ប៉ូវ បំប៉ន និង​មាន​រស់ជាតិ​ល្អ​សម្រាប់​ ​កុមារ ដែលមាន​អាយុ​ពី​៦​ខែ ទៅ​៤​ឆ្នាំ ។ កុមារ​ក្នុងភូមិ អាចមក​ទទួលយក​ប​បរ​គ្រប់គ្រឿង​នេះ​ទៅ​ទទួល​ ​ទាន​ដោយ​សេរី​តាម​តម្រូវការ ។​ ​ ​អ្នកស្រី​ជា​អ្នក​ស្ម័​គ​ចិត្ត​ក្នុងភូមិ ក៏បាន​បញ្ចាក់​ទៀតថា​៖ សព្វថ្ងៃនេះ កុមារ​ក្នុងភូមិ បានទទួល​អាហារ​ ​បែបនេះ​តែម្តង​ក្នុង​១​ស​ប្តា​ហ៏ ប៉ុណ្ណោះ តែ​ប្រសិនបើ​មាន សប្បុរសជន ឬ​អង្គការ​ណា​ផ្សេងទៀត​ជួយ​ឧ​ប​ ​ត្ថ​ម​ជាថ​វិការ​ឬ​ជា​បន្លែ សម្រាប់​បបរ គាត់​នឹង​ស្ម័​គ​ចិត្ត ធ្វើអោយ​កុមារៗ​ក្នុងភូមិ​ហូប ដោយ​មិន​គិតពី​ការ​កំបាក​ឬ​នឿយហត់​នោះឡើយ​៕t1 t4