​កាន់តែ​អភិរក្ស​បទល្មើស​នេសាទ​កាន់តែ​កើនឡើង​

0

​ ​បន្ទាយ​មាន​ជ័​យៈ ការផ្សព្វផ្សាយ​ការអភិរក្ស​កាន់តែខ្លាំង​ការនេសាទ​ខុសច្បាប់​កាន់តែ​មានការ​កើនឡើង​លើ​ដែន​តំបន់​អភិរក្ស​នៅក្នុង​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែលជា​ហេតុ​ធ្វោ​អោយ​ប្រជា​សហគមន៍​នេសាទ​អស់​ទឹកចិត្ត​ក្នុងការ​ការពារ ។​ ​ ​ក្នុង​វេទិការ​ស្តីពី​ការធ្វើអោយ​ប្រសើ​ឡើង​នូវ​ធនធានធម្មជាតិ​ដែល​រៀបចំឡើង​ដោយ​អង្គការ​ក្រុម​ទ្រទ្រង់​ភូមិ និង​សហការ​ឧបត្ថម្ភ​ដោយ Forum syd

 

ប្រជា​សហគមន៍​ក្នុង​ឃុំ​សំបួរ​ប្រមាណ​ជា ៥០​នាក់​ដែល​រួមមាន​លោក គុយ ផល្លា លោក មាស ដាំ លោក អែម ប៊ុន​ធឹង បានធ្វើការ​ងឿងឆ្ងល់​លើ​បញ្ហា​នេសាទ​ខុសច្បាប់​ចេះតែ​កើនឡើង ស្រប​ពេលដែល​មានការ​បង្ហាត់បង្រៀន​លើ​ការអភិរក្ស​ធនធានធម្មជាតិ ដូចជា​ការបង្កើត​សហគមន៍​ដើម្បីអោយ​ពលរដ្ឋ​ចូ​រួម​អភិរក្ស​នូវ​ធនធាន​មច្ឆា​ជាតិ ស្រាប់តែ​បទល្មើស​នេសាទ​ខុសច្បាប់​ដោយ​ប្រើ​ឧបករណ៍​ឆក់​មានការ​កើនឡើង​ជា​ង​ឆ្នាំ​២០១៣ ។ ដោយសារ​តែមាន​បទល្មើស​កើនឡើង​ប្រជា​សហគមន៍​មានបំណង​ចង់​ស្នើរ​សុំ​ប្តូ​របឹង​អភិរក្ស​ដែល​នៅ​ឆ្ងាយ​ពី​បាក​គ្រប់គ្រង​អោយមក​នៅ​និង​គាក​មូល​ដ្ឋា​ដែល​ពលរដ្ឋ​រស់នៅ ។ ​

​ឆ្លើយតប​និង​បញ្ហា​ទាំងនេះ​ក្នុងនាម​អាជ្ញាធរ​មូល​ដ្ឋា លោក ឈឿ​យ តិ​ម សមាជិក​ក្រុម​ព្រឹក្សា​ឃុំ​សំបួរ បានធ្វើការ​បកស្រាយ​ថា ដោយ​ទុកអោយ​ប្រជាពលរដ្ឋ​ខ្លួនអែង​ជា​នាក់​ទទួលខុសត្រូវ​តាមរយៈ អោយ​ពលរដ្ឋ​ផ្តល់​ព័​ត៍​មាន ចូលរួម​សហការ និង​ផ្សព្វផ្សាយ​ដើម្បី​ឈានទៅដល់​ការបង្ក្រាប ។ តាមរយៈ​ការលើកឡើង​នេះ​អាជ្ញាធរ​ហាក់ដូចជា​ពុំមាន​ការទទួលខុសត្រូវ​ចំពោះ​មុខងារ ឬ​តួនាទី​ខ្លួន​ឡើយ​គឺ​រង​ចាំតែ​ការចូលរួម​ពី​ប្រជាពលរដ្ឋ ។

ដោយឡែក​ចំពោះ​សមត្ថកិច្ច​វិញ ដែលមាន លោក សាន ប៊ុនថន នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំបួរ​ក៏​មិន​ខុសគ្នា​ពី​អា​ជ្ញ​ធ​រដែរ​ដោយបាន​លើកឡើងថា សមត្ថកិច្ច​មិនអាច​ធ្វើការ​ទប់ស្កាត់បាន​ឡើយ​ព្រោះ​គ្រប់​ពេលដែល​សមត្ថកិច្ច ធ្វើការ​ចុះបង្ក្រាប​ជន​ប្រព្រឹត្ត​បទល្មើស​តែងតែ​ដឹងខ្លួន គេចខ្លួន ឬក៏​យក​ឧបករណ៍​លាក់​អស់​ធ្វើអោយ​សមត្ថកិច្ច​មិនអាច​ចោទប្រកាន់​បាន ។ ​ ​

លោក ស្ងួន ចាន់ តំណាង់​អង្គការ​ក្រុម​ទ្រទ្រង់​ភូមិ និង​ជា​អ្នកសម្របសម្រួល​ក្នុង​វេទិការ​នេះ​បានអោយដឹង​ផងដែរ​ថា ទោះបីជា​មានការ​ការលើក​ឡើង​ពី​បងប្អូន​ប្រជា​សហគមន៍​នេសាទ​លើ​បញ្ហា​បទល្មើស​នេសាទ​ខុសច្បាប់​មានការ​កើនឡើង និង​ការព្រួយបារម្ភ​ពី​ការបាត់បង់​ធនធានធម្មជាតិ និង​បញ្ហា​កង្វល់​នានា​ដែល​អាជ្ញាធរ សមត្ថកិច្ច​បាន​ឆ្លើយតប​មកវិញ​យ៉ាងណាក៏ដោយ ក៏​ពួកគាត់​មាន​ភាពសប្បាយ​រីករាយ​បាន​បញ្ចេញ​នូវ​កង្វល់​ដែល​កប់​ទុកជា​យូរណាស់​មកហើយ ។images (2) images (1) images