ថ្ងៃហែយុទ្ធនាការឃោសនាបញ្ចប់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីមានសមាជិសមាជិការនិងអ្នកគាំទ្ររបស់ខ្លួនចូលរួមលើសពីការរំពឹងទុក្ខ

0

ខេត្តរតនគិរី÷ យុទ្ធនាការឃោសនារកសម្លេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨។
ក្នុងថ្ងៃនេះសម្រាប់ខេត្តរតនគិរី គណបក្សប្រជាជនកម្ពុជាខេត្ត បានរៀបចំក្បួនដង្ហែយុទ្ធនាការក្នុងថ្ងៃបញ្ចប់យ៉ាងមហោឡារិកអធិកអធមដោយមានសមាជិកសមាជិការនិងអ្នកគាំ
ទ្ររបស់ខ្លួនចូលរួម៥៧៥៤៥
នាក់ ដោយប្រើប្រាស់ថយន្ត ប្រមាណ
១៨៩៥គ្រឿងនិង​ក្បួនម៉ូតូ ៧៦៥៨គ្រឿង នៅទូទាំងខេត្ត។​
ហើយសម្រាប់ទីក្រុងបានលុងមានអ្នកចូលរួមជាង១១៦៩០នាក់។ ប្រើប្រាស់រថយន្តជាង៥២២គ្រឿង និម៉ូតូជាង៩៨២គ្រឿង។​
ក្បួនយុទ្ធនាការក្នុងក្រុងបានលុងបានធ្វើការជួបជុំគ្នានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រោមអធិបតីភាព លោក ប៊ូ ថង​ សមាជិកអចិន្រ្តៃយគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
មានប្រសាសន៍ទៅកាន់សមាជិក
សមាជិការនិងអ្នកគាំទ្រមុនហែក្បួន លោក ប៊ូ ថង បាន រំលឹកពីគុណបំណាច់ និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានជូនជាតិ និងប្រជាជន ហើយភស្តុតាងច្រើនរាប់មិនអស់នៃសមិទ្ធិផលរបស់គណបក្សប្រជាជនសម្រេចបានប្រជាជនកម្ពុជា បានមើលឃើញជាក់ស្តែង និងកំពុងតែទទួលផលប្រយោជន៍ ពីសមិទ្ធិផលទាំងអស់នេះ។

លោក បន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានប្តេជ្ញា យ៉ាងមុតមាំក្នុងការ បន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការកសាង អភិវឌ្ឃន៍ប្រទេសអោយមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។​
ដូច្នេះដើម្បីអោយមាននិរន្តភាព នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ សូមសមាជិក សមាជិការ និងអ្នកគាំទ្រ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរី សូមអញ្ជើញទៅបាះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខទី២០ នៅក្នុងសន្លឹកឆ្នោត។​

សូមបញ្ជាក់ថា ខេត្តរតនគិរី មានគណបក្សនយោបាយចំនួន ១១ ចូលរួមក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ។
នេះបើតាមការបញ្ជាក់អោយដឹងពីប្រធានគណ:ម្មាការរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី ។ សម្រាប់ខេត្តរតនគិរី មានគណបក្សនយោបាយចំនួន ១១ ដែលមកពីគណបក្សផ្សេងៗគ្នា នឹងចូលខ្លួនចូលរួមឃោសនារកសម្លេងឆ្នោត ក្នុងឱកាសយុទ្ធនាការឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ។

លោក ប៉ែន ឈុនឌី បានបញ្ជាក់ថា គណបក្សនយោបាយទាំង ១១ ដែលចូលរួមឃោសនារកសម្លេងឆ្នោតនៅក្នុងខេត្តរតនគិរីនេះរួមមាន ១. គណបក្សខ្មែររួបរួមជាតិ ២. គណបក្សសញ្ជាតិកម្ពុជា ៣. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៤.គណបក្សខ្មែរឈប់ក្រ
៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦. គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ ៧. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៨. គណបក្សហ៊្វុនស៊ីនប៉ិច ៩.គណបក្សឆន្ទៈខ្មែរ ១០. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងទី១១. គណបក្សប្រជាជនកម្ពុជា ។

ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តរតនគិរីរូបនេះ បានអោយទៀតថា ក្នុងចំណោមគណបក្សនយោបាយទាំង ១១ នេះ នឹងធ្វើការឃោសនានៅថ្ងៃផ្សេងៗពីគ្នា ជាក់ស្តែងគណបក្សប្រជាជនកម្ពុជា គឺនឹងចាប់ផ្តើមធ្វើការឃោសនារកសម្លេងឆ្នោតចំនួន ២ លើក ដោយលើកទី១ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដានេះ និងថ្ងៃបញ្ចប់ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដានេះ ដោយគ្រោងនឹងមានសមាជិកចូលរួមសរុបប្រមាណជិត៥៧៥៤៥នាក់ ដោយប្រើប្រាស់រថយន្តចំនួន ១៨៩៥គ្រឿង និងទោចក្រយានយន្តចំនួន ៧៦៥៨គ្រឿង៕ យក្ខឡោម