សិល្បៈ បន្ទាប់ពីលាក់ខ្លួនពួនអាត្មាប៉ុន្មានខែ ពិសេសក្រោយពីបានផ្តល់កំណើតទារកម្នាក់កាលពី៣ខែកន្លងទៅ នាងតាម៉ារ៉ា អេក្លេស្តូន (Tamara Ecclestone) បានបង្ហាញមុខទាំងកូននាងឈ្មោះ សូភី និងស្វាមីរបស់នាងគឺលោកចាយរូតឡេនដ៍ (Jay Rutland) ដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ។នេះបើតាមវេបសាយបរទេសមែលអនឡាញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ នេះ។
គេភ្ញាក់ផ្អើលដោយសារតែតារាល្បីរូបនេះបានបង្ហាញឈុតសិចស៊ីស្លៀកប៊ីគីនីស្រស់ស្អាត និងគួរគយគន់តារាវ័យ 29 ឆ្នាំរូបនេះបានចំណាយពេលវេលាសម្រាប់គ្រួសារដែលមានគុណភាពមួយចំនួននៅក្នុងគ្រួសារក្រោមពន្លឺរស្មីចិញ្ចាចចិញ្ចែងជាមួយនឹងស្វាមីរបស់នាងលោក Jay Rutland និងកូនស្រីបីខែម្នាក់សូភី នៅឯ Monte Carlo Beach Club។
ពេលនេះនាង តាម៉ារ៉ា អេក្លូស្តូន បានសប្បាយរីករាយជាមួយទារិកាតូចនេះ ដែស្វាមីបនាង ជាអ្នកកាន់មើលថែ ដែលមើលទៅពិតជាមានសុភមង្គលពិតមែន។ សូមមើលសកម្មភាពពួក គេ បន្តិចមើល!!!