​ទាហាន​កូរ៉េ​តាម​ប្រមាញ់​អ្នក​ដែល​បាញ់សម្លាប់​យុទ្ធ​មិត្ត​ខ្លួន​៥​នាក់​

0

​ក្រុង​សេ​អ៊ូ​លៈ ក្រុម​ទ័ព​កូរ៉េខាងត្បូង​ពីថ្ងៃ​អាទិត្យ បាន​ជាប់ដៃ​ក្នុង​ការបាញ់​ប្រយុទ្ធ​គ្នា ដោយ​កាំភ្លើង​ដ៏​សាហាវ​មួយ​នៅក្បែរ​សាលាបឋមសិក្សា​មួយ​ជាមួយនឹង​ទាហាន​រត់ គេចខ្លួន​ដែល​បាន​បាញ់សម្លាប់​សមាជិក​នៃ​កងឯកភាព​របស់ខ្លួន​៥​នាក់ លើ​ព្រំដែន​ជាប់​កូរ៉េខាងជើង​។ នេះ​បើតាម​វេ​ប​

សាយ​ចិន​ស៊ីន​ហួ កាលពី​ថ្ងៃ​ចន្ទ​។​ ​

ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ពល​បា​លវ័យ​២៣​ឆ្នាំមាន​ត្រកូល​លីម បាន​បើក​ការបាញ់រះ​លើ​ទាហាន​កូរ៉េខាងត្បូង​ជាច្រើន​ទៀត​នៅ​ប៉ុស្តិ៍ ឆ្មាំ​មួយ​ដែល​ការបាញ់ប្រហារ​សេរី​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​និង​៧​នាក់​រងរបួស​។​ ​ទន្ទឹមនឹងនេះ ការលេង​បាន​បង្ក​ឲ្យ​ការតាមប្រមាញ់​ទ្រង់ទ្រាយ​ធំ​មួយ បន្ទាប់ពី​លោក លីម បានគេច​ខ្លួន​ពី​កន្លែងកើតហេតុ ជាមួយ​កាំភ្លើង​និង​គ្រាប់​មួយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ផងដែរ​។​លោក លីម ត្រូវបាន​ដេញតាម និង​បាន​ដេញទាន់​នៅមុន​ម៉ោង​១២​និង​៣០​នាទី​នៅឯ​ទីតាំង​មួយ​ចម្ងាយ​១០ គីឡូម៉ែត្រ​ពី​ព្រំដែន​។​ ​អ្នកនាំពាក្យ​រូបនោះ បាន​និយាយថា​៖ «​គេ​បាន​បាញ់​លើ​ក្រុម​ទាហាន​ដែល​កំពុង​ដេញតាម ហើយ​ពួកគេ​ក៏បាន​បាញ់​តបត​វិញ​» ដោយបាន​បន្ថែមថា មន្ត្រី យោធា​ម្នាក់​បាន​រងរបួស​ដៃ​។​ ​

ទីភ្នាក់ងារ​យ៉ុ​ន​ហាប់ បាន​និយាយថា ឪពុកម្តាយ​លោក​លីម ត្រូវបាន​គេ​នាំទៅ​កាន់​កន្លែងកើតហេតុ និង​បាន​អង្វរ​ឲ្យ​កូនប្រុស​ខ្លួន​ប្រគល់​ខ្លួន​។ អ្នក​ដែល​រស់នៅក្នុង​តំបន់​នោះបាន​និយាយថា នាង​បានឮ យ៉ាងហោចណាស់​ការបាញ់​ត​គ្នា​បី​ដង ដាច់ដោយឡែក​ពីគ្នា​ផងដែរ​៕korea soldier korea soldier1 korea soldier1b korea soldier1a