- សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់ក្មួយៗកម្មការនីដែលមានផ្ទៃពោះចំនួន៧៣៥នាក់
នៅព្រឹកថ្ងៃទី០៨,០៨,២០១៨បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនីចំនួន១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដល់កូនក្មួយស្ត្រីកម្មការនីមានផ្ទៃពោះចំនួន ៧៣៥នាក់។
សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករនៅទូទាំងប្រទេស។ ការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខនេះនឹងអនុវត្តការបើកប្រាក់ឈ្នួល២ដងក្នុង១ខែផងដែរ។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះ សំណាលជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់មានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងពេលសម្រាលកូននាពេលខាងមុខនេះផង។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមកនេះ៕