​ពង្រឹងសមត្ថភាព​ការងារ​យោធា​របស់​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង ព្រះវិហារ ​​

0

ព្រះវិហារ៖ ​ ​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង​ព្រះវិហារ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជីវភាព​នយោបាយ​កងទ័ព ដល់​អង្គភាព​ចំណុះ​សិ​ករង​ខេត្ត​ទាំងអស់ នាយ​ទា ហាន នាយទាហានរង និង ពល​ទា ហាន​ប្រមាណ​១៣០​នាក់​ដើម្បី​ឈាន​ឆ្ពោះទៅ​ពង្រឹង​បាន​នូវ​ធនធានមនុស្ស ប្រកបដោយ​សមត្ថភាព និង​តម្លារ​ភាព ក្នុងការ​ការពារ​បូរ ណ​ភាព​ទឹកដី ប្រជាពលរដ្ឋ ឲ្យ​បាន​គង់វង្ស និង​រឹងមាំ ។​ ​

​ការបណ្ដុះបណ្ដាល​នោះ​លើកកម្ពស់​ការយល់ដឹង​ឲ្យ​បាន​ច្បាស់​ពីស​ភាព​ការ​ណ៏​ជាតិ​អន្តរជាតិ​និង​ស៊ីជម្រៅ​លើស​ភាព​ការ​ណ៏​ឈរលើ​ទីតាំង​នៃ​កងយោធពល​ខេមរៈភូមិន្ទ ដើម្បី​ការពារ​ប្រទេស រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល និង រក្សាបាន​នូវ​ស្ថេរភាព សន្តិសុខ​ប្រទេស ជៀស បាន​នូវ​ការបែកបាក់​ឯកភាព​ជា​តិ នាំ​ឲ្យ​កើតមាន​ជម្លោះ សង្គ្រាម​ផ្ទៃក្នុង ដែល​ប្រទេស​កម្ពុជា បាន​ឆ្លងកាត់ នូវ​ដំណាក់កាល​សង្គ្រាម ជាច្រើន​ទស្ស​វត្ត កន្លង​រួចមកហើយ ។​ ​

​វគ្គ​បណ្តុះបណ្តាល​នោះ ធ្វើឡើង​មាន​រយះពេល ៤៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤​មិថុនា ដល់​ថ្ងៃទី​២៩​កក្កដា ២០១៤ នៅ​សាលប្រជុំ របស់​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង ព្រះ វិហារ ក្រោម​វត្តមាន​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ឯកឧត្តម គោ ស៊ុម​ប៊ុន​សឿត អភិបាលរង​ខេត្ត ក្រោម​ការចូលរួម​ពី សំណាក់​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី សោម បុប្ផា​រ័ត្ន មេបញ្ជាការ​តំបន់​ប្រតិបត្តិ កា​រសិក​រង​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​កង សៅ​គុណ មេបញ្ជាការ កង​រាជ​អាវុធ ហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត ប្រតិភូ​អមដំណើរ ព្រមទាំង​គ្រូ​បង្គោល​ជាច្រើនរូប​ទៀត ។ ​ ​

វគ្គ​បណ្តុះបណ្តាល​រយះពេល​៤៥​ថ្ងៃ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី សោម បុប្ផា​រ័ត្ន បញ្ជាក់ថា អង្គភាព​បាន​បញ្ចូល​ខ្លឹមសារ​សំខាន់ៗ ស្តីពី វគ្គ​ហ្វឹកហ្វឺន ពង្រឹងសមត្ថភាព​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន ក៏ដូចជា​យោធា ចា​រ្យ​ផងដែរ ។ លោក ឧ​ត្ត​ម​សេនី​យ៏ បាន​ឡើង​ធ្វើ​របាយ​ការ​ណ៏​ជូន​គណៈអធិបតី​ជុំវិញ​សភាព​ការវិវឌ្ឍ​ន៏​របស់​អង្គភាព​សិ​ករង​ក៏ដូចជា​អង្គភាព​ចំណុះ​ខេត្ត​ទាំងអស់ ។​ ​

​លោក​ឧ​ត្ត​ម​សេនី​យ៏​មេបញ្ជាការ បាន​បន្តទៀតថា វគ្គ​ហ្វឹកហ្វឺន​នា​ថ្ងៃនេះ គឺ​ដើម្បី ពង្រឹង​បាន​នូវ​សមត្ថភាព ដល់​យោធិន​គ្រប់រូប ឲ្យ​ចេះ​ប្រើប្រាស់ កែច្នៃ អាវុធជាតិផ្ទុះ ឲ្យ ចេះ​ប្រើប្រាស់​ផែនទី​ភូមិសាស្ត្រ ត្រីវិស័យ យល់ដឹង​អំពី​ការ​ក្លែងភេទ កល់ល្បិច យុទ្ធវិធី ក្នុងការ​វាយកំទេច​សត្រូវ ចូល​ឈ្លានពាន ។ ហើយ​ខ្លឹមសារ​ដែល​ត្រូវ​រៀន​រួមមាន បច្ចេក ទេស​អាវុធ​ថ្មើ​ជើង យុទ្ធវិធី​ថ្មើ​ជើង អប់រំ​ក្រៅ​ប្រព័ន្ធ និង​ខ្លឹម​សារសំខាន់ៗ​ជាច្រើន​មុខ ទៀត ។ ​

​អភិបាលរង​ខេត្តព្រះវិហារ ឯកឧត្តម​គោ ស៊ុម​ប៊ុន​សឿត បាន​ថ្លែងថា តួនាទី របស់​កងយោធពល​ខេមរៈភូមិន្ទ ជា​តួនាទី​មួយ​ដ៏​មាន​សារៈសំខាន់ ដែល​មិនអាច ខ្វះ​បាន ក្នុងការ​បំពេញភារកិច្ច ជូន​ជាតិ មាតុភូមិ ជាពិសេស ថែរក្សា​សន្តិភាព និង​ស្ថិរ ភាព​នយោបាយ ក្នុងប្រទេស ក៏ដូចជា នៅតាម​ខ្សែបន្ទាត់​ព្រំដែន ។​ ឯកឧត្តម ក៏បាន​លើកទឹកចិត្ត​ដល់ សិក្ខាកាម​ទាំងអស់ ឲ្យ​ទទួលបាន​ជោគជ័យ ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ ទទួលបាន​ចំណេះដឹង ខ្ពស់​ពី​វគ្គ​នេះ ដើម្បី​យកទៅ បម្រើ​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ ។

​ ​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក ជា ម៉ន បានស្នើ​ដល់​សិក្ខាកាម​ទាំងអស់ ក្នុងការ​ជួបជុំគ្នា​រយះ​ពេល ៤៥​ថ្ងៃនេះ ត្រូវ​ក្តាប់​ឲ្យ​ជាប់ និង​បង្កើន​ការយល់ដឹង​អំពី​សភាព​ការ​ណ៏​ថ្មីៗ ជាពិសេស ក្តាប់​ឲ្យ​ជាប់ នូវ​ខ្លឹមសារ​មេរៀន​នៅក្នុង​វគ្គ​នេះ ។

ឯកឧត្តម បាន​ដាស់តឿន​ក្រើនរំលឹក ដល់ នាយទាហាន នាយទាហានរង ពលទាហាន និង​យោធា​ចា​រ្យ​ទាំងអស់ ត្រូវគោរព​ឲ្យ​បាន ខ្ជាប់ខ្ជួន​នូវ​ន័យ សីលធម៌ បទបញ្ជាផ្ទៃក្នុង​របស់​កងទ័ព រៀបចំ​ឥរិយាបថ​ឲ្យ​បាន​សមរម្យ ជាមួយ​គ្រូ​ឧទ្ទេសនាម កុំ​ចេញ​ដើរ​រ​ហេតុ​រហូត​នាំ​ឲ្យ​បាត់​សណ្តាប់ធ្នាប់ កុំ​ជជែក​គ្នា ធ្វើ​ឲ្យ​ខូច​អារ​ម្ម​ណ៏​អ្នកជិតខាង ត្រូវមាន​សាមគ្គីភាព​គ្នា​ល្អ វិន័យ​សីលធម៌​ល្អ ទើប​មាន កិត្តិយស សេចក្តីថ្លៃថ្នូ និង​ទទួលបាន​ជោគជ័យ ។

បន្ទាប់ពី​បញ្ចប់​វគ្គប​ណ្តុះ បណ្តាល​នេះ​ទៅ លោក​មេ​បញ្ជា​យោធភូមិភាគ មានសង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម ទាំងអស់​នឹង​ឈរលើ​មូលដ្ឋាន​រឹងមាំ យក​ចំណេះដឹង​ទាំងនេះ ទៅ​បម្រើ​ផល​ប្រ​យោ​ជ​ន៏ ជាតិ ការពារជាតិ ព្រះមហាក្សត្រ រដ្ឋ​ធ​ម្មុ​នុ​ញ្ញ និង​រាជរដ្ឋាភិបាល ដែល​កើតចេញពី ការបោះឆ្នោត ៕  ដោយ  យ៉ែម ណា​ល់ PIC_0645 PIC_0650 PIC_0651 PIC_0655 PIC_0656 PIC_0658