សង្កាត់រដ្ឋបាលព្រៃឈើរវៀងអសមត្ថភាពក្នុងការទប់ស្កាត់ការដឹកជញ្ជូនឈើដោយខុសច្បាប់

0

ខេត្តព្រះវិហារ៖ សកម្មភាពដឹកជញ្ជូនដឹកដោយខុសច្បាប់ ត្រូវបានប្រទះឃើញជារៀងរាល់យប់ តាម​រយះ​រថយន្តសាំយ៉ុង និងការដឹកជញ្ជូនតាមរយះរ៉ឺម៉កសណ្តោង ដោយពុំមានការហាមឃាត់ និងទប់ស្កាត់នោះ​ឡើយ ដែលជាហេតុធ្វើឲ្យមានការដឹកជញ្ជូនដូចសត្វកណ្តៀរ តាមបណ្តោយផ្លូវលាតសន្ធឹង ពីស្រុករវាង ខេត្តព្រះវិហារ មកទំម្លាក់នៅព្រំប្រទល់ខេត្តកំពង់ធំ ។

សកម្មភាពដឹកជញ្ជូននេះ ត្រូវបានធ្វើសកម្មភាព យ៉ាងគឃ្លើនដោយ ដោយពុំមានការខ្លាចញញើតសូម្បីបន្តិច ឡើយដែលជាហេតុធ្វើឲ្យមានការសង្ស័យថា ករណីឈ្មួញដឹកឈើ ទាំងរថយន្ត និងរ៉ឺម៉កនេះ មានការបើក​ភ្លើងខៀវពីសំណាក់ ផ្នែករដ្ឋបាលព្រៃឈើរវៀង និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ទើបបានជាឈ្មួញឈើ​ទាំង ធ្វើសកម្មភាពដឹកជញ្ជូនដោយរលូន ។

ជាក់ស្តែងកាលពីថ្មីៗកន្លងទៅនេះ សកម្មភាពដឹកឈើរបស់ លោក សាន ដែលជាមេឈ្មួញជើងខ្លាំង ដឹក​ជញ្ជូនឈើលេខ២  រាប់សិបឡាន  ឆ្លងកាត់មុខសង្កាត់រដ្ឋបាលព្រៃឈើរវៀង រួមទាំងរ៉ឺម៉កដឹកឈើជាច្រើន​គ្រឿងតែពុំត្រូវបានហាមឃាត់នោះឡើយ ធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋថា មេព្រៃ ប្រៀបបាននឹងមេខ្មូត បើរស់នៅព្រៃមិនស៊ីឈើ ហេតុអ្វីបានជាព្រៃឈើរលាយ និយាយរួមគឺ បើគ្មាន​ការបើកដៃពីមេព្រៃទេ ឈ្មួញឯណាថ្លើមធំ ហ៊ានដឹកជញ្ចូនឈើទាំងនេះ ។

តាមប្រភពព័ត៌មានច្បាស់ការ បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនឈើដោយខុសច្បាប់ គឺបណ្តាលមកពី ផ្នែក និងសង្កាត់ព្រៃឈើរវៀង ដែលជាអ្នកបើភ្លើងខៀវ ឲ្យមានការដឹកជញ្ជូនតាមរយះរថយន្តយីឌុប និង​រថយ​ន្តកូរ៉េ  រួមទាំងរថយន្តសាំយ៉ុង បានធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រេង ចាប់តាំងពីលោក នួន សុខុម    នាយខណ្ទរដ្ឋ​បាលព្រៃឈើឡើងថ្មី គឺបានសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ បានគគ្រើកដីនៃទឹកដី ខេត្តព្រះវិហារ ដែលផ្ទុយពីការប្រកាសបិទរបស់ឯកឧត្តម រដ្ឋមន្រ្តីមិនឲ្យខណ្ទ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ នាចេញច្បាប់អនុញ្ញាតិឲ្យដឹកជញ្ជូនឈើនោះទេ ប៉ុន្តែចាប់តាំងពីលោក នួន សុខុម ឡើងជានាយខណ្ទគឺ  ព្រៃឈើជិតរលាយហើយ ដោយមិនខ្វល់ពីការហាមឃាត់នោះឡើយ។

ជាក់ស្តែងឈើតាមដេប៉ូនៅក្នុងខេត្តកំពង់ធំ គឺសុទ្ធសឹងតែដឹកចេញពីខេត្តព្រះវិហារ  ចេញពីស្រុកជាយសែន ស្រុករវៀង និងស្រុកមួយចំនួនទៀត ដែលបានដឹកឈើដោយខុសច្បាប់ យកមកទម្លាក់នៅដេប៉ូឈើព្រំ​ប្រទល់ខេត្តកំពង់ធំ ហើយម្ចាស់ដេប៉ូឈើ ដឹកឈើទាំងនោះមកដាក់នៅ ដេប៉ូឈើនៅក្នុងខេត្តកំពង់ធំ រួច​ចេញវិក័យប័ត្រ ថាជាឈើស្របច្បាប់។      ដោយ  ​ប៊ុន  រដ្ឋា