ខេត្តសៀមរាប៖ មន្ត្រីប៉ូលិសប៉ុស្តិ៍សង្កាត់គោចក នៃក្រុងសៀមរាបម្នាក់ ត្រូវឃាតករចាក់សម្លាប់ នៅព្រឹកព្រលឹមថ្ងៃទី១៥ សីហា នេះ នៅចម្ងាយប្រមាណ២០០ម៉ែត្រពីផ្ទះជនរងគ្រោះ ដោយប្រើកូនកាំបិតចុងស្រួច ខណៈជនរងគ្រោះកំពុងជិះម៉ូតូចូលទៅផ្ទះស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានម៉ូតូ២ទៅ៣គ្រឿងបានជិះដេញចាក់គ្នា ដូចក្នុងរឿងហុងកុង ស្រាប់តែមួយសន្ទុះ ក៏ស្ងាត់ឈឹង ។ បន្ទាប់ពីស្ងាត់ អ្នកភូមិក៏បាននាំគ្នាចេញមកមើល ស្រាប់តែឃើញមានមនុស្សដេកស្លាប់នៅតាមផ្លូវ រួចឃើញមានអ្នកជិតខាងម្នាក់គាត់បានខលទៅប៉ូលិសមូលដ្ឋាន ដើម្បីរាយការណ៍អំពីករណីមនុស្សស្លាប់។

តាមប៉ូលិសនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ហ៊ឹម វណ្ណរ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មុខងាព្រិន្ទបាលឯក ជាមន្ត្រីប៉ូលិសប៉ុស្តិ៍សង្កាត់គោកចក ក្រុងសៀមរាប មានទីលំនៅក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
តាមប្រភពខ្លះថា នៅយប់ថ្ងៃ១៤ខែសីហា ជនរងគ្រោះ បានជិះម៉ូតូ ទៅលេងផ្ទះបងធម៌ ដូចសពដង នៅក្នុង កសិន អង្គរ ហើយធ្លាប់ដេកនៅទីនោះផងដែរ ដល់យប់កើតហេតុ ជនរងគ្រោះ ត្រូវបានសំរាកពីការងារ (មិនត្រូវចំវេនប្រចាំការណ៍ទេ ) ក៏បានជិះម៉ូតូមកផ្ទះ ទាំងយប់តាមផ្លូវគ្រួសក្រហម តែជិតដល់ផ្ទះទៅហើយ ក៏ ត្រូវបានជនសង្ស័យ ដេញតាមពីក្រោយ ចាក់សម្លាប់ ដោយប្រើកូនកាំបិតចុងស្រួចចំនួន២ដើម (១ដើមដងខ្មៅ ប្រវែង៣តឹក និង ១ដើមទៀត ដងខៀវលាយស ប្រវែង៣តឹក)ហើយចាក់ត្រូវចំពីមុខចំនួន៩កាំបិត និង ខាងខ្នងចំនួន១កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម រួចជនសង្ស័យក៏ទំលាក់កាំបិត ២ដើមនោះចោល ជិតផ្លូវពីខាងស្តាំ ក្បែរសាកសព។ករណីនេះ សមត្ថកិច្ចសន្និដា្ឋនថា ជនរងគ្រោះពិតជាត្រូវឃាតករ (ជនដៃដល់)ចាក់សម្លាប់ដោយប្រើកូនកាំបិតចិត្តបន្លែមុខស្រួច ចំនួន២ដើម)ហើយជនសង្ស័យមានគ្នាចាប់២ ទៅ៣នាក់ ទើបធ្វើកើត ប្រហែលជារឿងគំនុំ ព្រោះទ្រព្យសម្បត្តិ ឃើញនៅទាំងអស់ កន្លែងកើតហេតុ៕