មន្ត្រី​យោធាឈ្មោះ​ សូ ឆង​ រស់ដោយសារអាជីពបើកសង្វៀន​មាន់ ដោយបើកដៃពី ​លោក​ ឡុច សុវណ្ណារ៉ា​ស្នង​ការនគរ​បាលខេត្ត​កំពង់​ឆ្នាំង

0

ខេត្តកំពងឆ្នាំង ៖មន្ត្រី​យោធា​ឈ្មោះ សូ ឆ​ង បានជ្រើសយកអាជីព ល្បែងស៊ីសង បើកន្លែងសង្វៀនជល់មាន់  ដោយជ្រោកក្រោមស្លាកយីហោយោធា ​ថែមទាំងមានចរិកអំនួត អួតអាង ថាបានចំណាយលុយ​យ៉ាងច្រើន​សម្រាប់បិទមាត់ ដល់លោក លោក​ ឡុច សុវណ្ណារ៉ា​ស្នង​ការនគរ​បាលខេត្ត​កំពង់​ឆ្នាំង និងមន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​។

 

លោក សូ ឆ​ង ត្រូវបានគេដឹងថា ជាអ្នករកចំណូលឲ្យលោក ឡុ​ច សុវណ្ណារ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ដោយសារមានការឃុបឃិតគ្នា បែបនេះ ទើប​គេមិនខ្វល់បញ្ហាសុវត្តិភាពរបស់ប្រជាពលរដ្ឋ ដែល​ប្រឈម និងមានចោរលួច ចោរប្លន់ និងបង្កឲ្យមានហឹង្សាដាក់គ្នា រវៀងក្រុមគ្រួសារ និងបានអនុវត្តផ្ទុយពី​ ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

ដោយមានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋថា កងកម្លាំងជាច្រើននាក់ ដែលស៊ីប្រាក់​ខែរាស្រ្ត តែបានមកបំរើការពារផលប្រយោជន៍ ឲ្យបនល្បែងរបស់លោក សូ ឆង ដែលជាមន្រ្តីយោធា​ក្លែង​ក្លាយទៅវិញ  ការលើកឡើងដូច្នេះ ក៏ដោយសារតែ បើមន្រ្តីយោធាពិតប្រាកដ គឺត្រូវតែអនុវត្តតាមវិន័យ​សណ្តាប់ធ្នាប់របស់កងកម្លាំង មិនឲ្យមានការពាក់ព័ន្ឋនឹងល្បែងស៊ីសង និងគ្រឿងញៀនជាដាច់ខាត បុគ្គល​ណាប្រព្រឹត្តផ្ទុយពីបទបញ្ជាខាងលើនិងត្រូវទទួលវិន័យ ឬដេញចេញពីអង្គភាព ។

​សង្វៀន​ជល់មាន់​ ក្នុងភូមិ​ស្វាយ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បានធ្វើឲ្យប្រជាពលរដ្ឋ សម្តែងនូវការព្រួយបារម្ភ​ ដោយសារ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្វាយ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ បានសំនូមពរ និងអំពាវនាវ​ឲ្យឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មេត្តាជួយចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ ផង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។

ខេមរា ដេលី