ខេត្តមណ្ឌលគិរី ៖ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យ ដឹងថា ការដែលមេឈ្មួញ ទាំង៣នាក់ខាង លើហ៊ាន កាប់ឈើនិងដឹកជញ្ជូន ឈើចេញពីតំបន់ដែនជម្រក សត្វព្រៃភ្នំព្រេច យ៉ាង មហន្តរាយគឺមានកា រឃុបឃិតបើក ដៃ ពីសំណាក់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌល គិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរ ដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី។ បច្ចុប្បន្នបទល្មើសបំផ្លាញ ព្រៃឈើកើត ឡើង យ៉ាងរាលដាលនៅក្នុងព្រៃកុងដែនជម្រកសត្វព្រៃភ្នំព្រេច ព្រមទាំងតំបន់ក្បែរៗនោះព្រោះមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ហើយទុកឲ្យឈ្មួញទាំង៣នាក់នោះបំផ្លាញព្រៃឈើឲ្យវិនាសសាបសូន្យ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មួយរយៈកន្លងទៅនេះមេឈ្មួញទាំង៣នាក់ខាងលើបានប្រើប្រាស់រថយន្តយីឌុបធំៗដឹកជញ្ជូនឈើអារច្រៀករួចចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ឆ្លងកាត់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលមួយសប្ដាហ៍កន្លងទៅនេះឈ្មួញធំៗ៣នាក់ គឺឧកញ៉ា តុប វីដា ឧកញ៉ា សឹង សំអុល និងឧកញ៉ា ប៉ោ សំអឿន កំពុងសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពពីប្រជាសហគមន៍បានឲ្យដឹងទៀតថា ឈ្មួញទាំង៣នាក់នេះបានប្រើប្រាស់រថយន្តបង្កុង រថយន្តកែច្នៃ និងត្រាក់ទ័រ មិនតិចជាង២០០គ្រឿងសម្រាប់កាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់ក្បែរៗនោះយ៉ាងមហន្តរាយ។ ទន្ទឹមនឹងនេះពួកឈ្មួញបានប្រើប្រាស់គោយន្តប្រភេទកាឡេថង មិនតិចជាង៥០០គ្រឿងដើម្បីដឹកជញ្ជូនឈើចេញពីព្រៃយ៉ាងគគ្រឹកគគ្រេងដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។
តាមប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីថ្ងៃទី១២និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ឈ្មួញធំៗទាំង៣នាក់នោះបានប្រើប្រាស់រថយន្តបង្កុង រថយន្តកែច្នៃប្រមាណ២០០គ្រឿងសម្រាប់កាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ ហើយមានត្រាក់ទ័រសម្រាប់អូសឈើចំនួន៤០គ្រឿង ព្រមទាំងគោយន្តប្រមាណ៥០០គ្រឿងដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងអនាធិបតេយ្យបំផុត។ ប្រភពបានឲ្យដឹងទៀតថា មេឈ្មួញ សឹង សំអុល មេឈ្មួញ ប៉ោ សំអឿន និងមេឈ្មួញ តុប វីដា ក៏បានប្រើប្រាស់រថយន្តធំៗដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ចូលទៅស្រុកកែវសីមា យ៉ាងពេញបន្ទុកហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។