ជប៉ុន ៖ ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងតូក្យូប្រទេសជប៉ុន នៅថ្ងៃទី 24 មិថុនាបាននិយាយថា "Meko" គឺជាពូជសត្វឆ្កែ Shiba Inu ប្រទេសជប៉ុនត្រូវបានគេសរសើរថាជាវីរបុរស និងមានភាពក្លាហាន បន្ទាប់ពីជួយការពារនិងជួយសង្គ្រោះអាយុជីវិត ក្មេងប្រុសម្នាក់ទើបតែមានអាយុ ត្រឹមតែ៥ឆ្នាំ ។
ឆ្កែសែនឆ្លាត បានការពារអាយុជីវិតក្មេងអាយុ 5 ឆ្នាំ ឲ្យរួចផុតពីគ្រោះថ្នាក់ គេចផុតពីក្រញ៉ាំជើងនៃសត្វឆ្កែព្រៃនិងខ្លាឃ្មុំមួយនៅភាគខាងជើងប្រទេសជប៉ុន ឆ្កែសែនឆ្លាតបានរារាំងខ្លាឃ្មុំដ៏ធំមួយបន្ទាប់ពីការខ្លាឃ្មុំនេះបានវាយប្រហារក្មេងប្រុសម្នាក់ ក្នុងអំឡុងពេលដើរនៅតាមបណ្តោយច្រាំងទន្លេទីក្រុង Hakodate ចម្ងាយពីក្រុងតូក្យូប្រហែល 550 គីឡូម៉ែត្រភាគខាងជើង។អ្នកនាំពាក្យប៉ូលិសក្នុងតំបន់បានឱ្យដឹងថាក្មេងប្រុសបានមកកំសាន្តជាមួយនឹងជីតារបស់គេ នៅថ្ងៃសម្រាក់ដែលជីតាមានអាយុ 80 ហើយក៏ត្រូវបានវាយប្រហារដោយសត្វខ្លាឃ្មុំ ដែលត្រូវបានរងរបួសមិនត្រូវបាននាំយកទៅមន្ទីរពេទ្យនោះទេ ដោយមានការអះអាង ពីគ្រូពេទ្យពុំមានមេរោគសញ្ញានោះទេ ។