កំពង់ធំ៖ ក្រោយពីមានភ្លៀងធ្លាក់ផ្ទួនជាច្រើនថ្ងៃ បង្ករឲ្យព្រួយបារម្ភណ៍ ពីសំណាក់អាជ្ញាធរ ចំពោះបងប្អូន ប្រជាកសិករ ដែលបានប្រកបធ្វើស្រូវប្រាំង ខណៈពេលដែលស្រូវពេញគ្រាប់ រៀបចំនឹងប្រមូលផល តែត្រូវ បានទឹកជំនន់ជនលិចមួយចំនួនធ្វើឲ្យមានការខូចខាត។
ជាក់ស្តែងលោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៍ រួមទាំងលោក ឃុន ប៊ុនហួ មេបញ្ជាការកងរាជ អាវុធហត្ថស្រុកបារាយណ៍ ដឹកនាំកម្លាំងចម្រុះ មានកងកម្លាំងប៉ូលិសនៃអធិការស្រុកបារាយណ៍ ចុះពិនិត្យ ស្ថានភាពទឹកជំនន់លិចស្រូវដើមរដូវ ដែលបង្ករឲ្យមានការខូចខាតស្រូវ មួយចំនួន ដែលខណៈនេះពុំទាន់អាចសរុបចំនួននៅ ឡើយទេស្ថិតនៅ ចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៦ សីហា ២០១៨។
លោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៍ បានឲ្យដឹងកាលពីរសៀលថ្ងៃ១៦នេះថា ករណីទឹកឡើង ដែលបង្ករឲ្យលិចស្រូវរបស់ប្រជាពលរដ្ឋនេះ គឺពុំទាន់មានអ្វីគួរអោយព្រួយបារម្ភណ៍នោះទេ ចំណែកស្រូវ ដែលបានខូចខាតប្រមាណជាង១០ ហិចតា តែប៉ុណ្ណោះដោយសារតែទឹកទន្លេបានឡើងមក បង្ករឲ្យលិច ស្រូវដើមរដូវ ដែលប្រមូលផលមិនទាន់ តែបើសិនជាមានភ្លៀងបន្តធ្លាក់ទៀត គឺអាចនិងលិចស្រូវមួយចំនួន ទៀត។
លោក ហាក់ មុងហួត បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរស្រូវដើមរដូវ ប្រញ៉ាប់ប្រមូល ផល ឲ្យបានទាន់ពេលវេលា និងសុំឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន មើលថែក្មេង មនុស្សចាស់ និងសត្វពាហនៈ រួមទាំងទ្រព្យសម្បត្តិ ទុកដាក់ឲ្យមានសុវត្តិភាព ចៀសវាងមានការខូចខាត លិចលង់ ក្នុងរដូវ ទឹកជំនន់នេះ ។
ដោយ ប៊ុន រដ្ឋា