( រូបភាពវីដេអូ) ​រុស្ស៊ី​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​នៅ ភាគ​កណ្ដាល​

0

​នៅ​ថ្ងៃទី​២៤ ខែមិថុនា កម្លាំង​ទាហាន រុស្ស៊ី​បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ ទ្រាយ​ធំ​នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ​ក្នុង គោលដៅ​បង្កើន​ការប្រុងប្រយ័ត្ន និង ត្រៀមលក្ខណៈ​ជានិច្ច​របស់​កម្លាំង​ទាហាន រុស្ស៊ី ។​ ​កម្លាំង​ទាហាន​រុស្ស៊ី​ស្ថិតនៅក្នុង​ស្ថាន ភាពអាសន្ន ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម ជានិច្ច​តាម​ការបញ្ជា​របស់​ប្រ​ធានា​ធិ ប​តី​វ្ល៉ា​ឌី​មៀរ ពូ​ទីន ។ ​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រុស្ស៊ី លោក Sergei Shoigu បានប្រកាសថា ការធ្វើ​សមយុទ្ធ​កើតឡើង​នៅ​តំបន់​ភាគ កណ្ដាល​ដែលជា​ទីតាំង​ឈរជើង​របស់ កម្លាំង​ទាហាន​រុស្ស៊ី ។

សមយុទ្ធ​នោះ​មាន ការចូលរួម​ពី​កងពល​ដែល​ឈរជើង​នៅ តំបន់ Urals និង​ភាគ​ខាងលិច​សាយ​ប៊ូ​រី​។​ ​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រុស្ស៊ី​បាន បញ្ជាក់ទៀតថា ការធ្វើ​សមយុទ្ធ​ដោយ ចៃដន្យ​នេះ​មានការ​ចូលរួម​ពី​កម្លាំង ទាហាន​៦៥​ពាន់​នាក់ រួមជាមួយ​យន្ដ ហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ​១៨០​គ្រឿង ទៀតផង ។

សមយុទ្ធ​នេះ​អូសបន្លាយ រហូតដល់​ថ្ងៃទី​២៨ ខែមិថុនា ។​ ​ចាប់តាំងពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ឡើងកាន់តំណែង លោក បាន​បញ្ជា​ឱ្យ​កងទ័ព​រុស្ស៊ី​ត្រៀមលក្ខណៈ ធ្វើសង្គ្រាម​ជានិច្ច មិនត្រូវ​ធ្វេសប្រហែស មួយនា​ទីណា​នោះឡើយ ។ សមយុទ្ធ​ជា ទ្រង់ទ្រាយ​ធំ​ក៏បាន​កើត​ឡើងជា​បន្ដ បន្ទាប់​ទាំង​ទ្រង់ទ្រាយ​តូច និង​ធំ ។