ចាប់តាំងពីលោក នួន សុខុម គ្រងឆិមជានាខណ្ទរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ឈ្មួញសប្បាយចិត្តក្នុងការដឹកជញ្ជូនឈើ

0

ខេត្តព្រះវិហារ ឈ្មួញឈើដ៏ល្បីល្បាញ ប្រចាំខេត្តព្រះវិហារ សប្បាយចិត្តប្រៀបដូចត្រីចង្វាប្រដេញទឹក ចាប់តាំងពីលោក នួន សុខុម គ្រងតំណែងជា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារមក ឈើត្រូវបានដឹកយ៉ាងគគ្រឹកគគ្រេង តាមរយៈរថយន្តតូចធំ ចូលមក ខេត្តកំពង់ធំ សៀមរាប និងរាជធានីភ្នំពេញ។

ជាក់ស្តែងរថយន្ដ របស់ឈ្មួញឈើ ដែលទទួលបាន ភាពល្បីល្បាញ ក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលត្រូវបានគេស្គាល់ ឈ្មោះ សាន និងលោក ប៉ូ ជាឈ្មួញឈើ ធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការដឹកជញ្ជូន ផល អនុផល ព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានដឹកដោយរលូន គ្មានខ្លាចញញើតបន្តិចឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក ប៉ូ  ដែលធ្វើសកម្មភាពដឹកឈើ ប្រណិត និងឈើលេខ២ ដោយរថយន្ត នីសាន់កែច្នៃ  ហើយនិងលោក សាន ជាឈ្មួញឈើ យ៉ាងសកម្មដុះស្លែ ប្រចាំខេត្តព្រះវិហារ តាមរយៈរថយន្ត សំយ៉ុង ជាច្រើនគ្រឿង បានដឹកចេញពីខេត្តព្រះវិហារទៅទំម្លាក់ អោយម៉ូយ ឈ្មោះ ចាន់ណា ដឹកបន្តទៅដាក់តាមដេប៉ូឈើ ខេត្តសៀមរាប ។
ទទឹមគ្នាដែរ ក៏មានមហាជនជាច្រើន សំណូមពរ អោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានវិធានការ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ដែលដឹកជញ្ជូន ដោយ គ្មានច្បាប់នៅឡើយ ដោយសារមន្ត្រីគ្រប់ល្ពៅ ទាំងនេះពុំបាន អនុវត្តនូវបទបញ្ជារបស់ ឯកឧត្តមឡើយ។