ខណ្ទរដ្ឋបាលជលផលកំពង់ធំ ជម្រុញឲ្យតាមផ្នែក សង្កាត់រដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទ

0

កំពង់ធំៈ ក្នុងរដូវបិទនេសាទ បានកំណតពីរាជរដ្ឋាភិបាលកម្ពុជា ដែលជារយះពេល ផ្តល់ឲ្យមច្ឆាជាតិ ពងកូន និងបានផ្អា្កការនេសាទដែលមានលក្ខណៈអជីវកម្ម ឧស្សាហកម្ម និងការនេសាទដែលមានទ្រង់​ទ្រាយ និងបានការលើកលែងចំពោះការនេសាទជាលក្ខណៈគ្រួសារ ក្នុងនោះខណ្ទរដ្ឋបាលជលផលកំពង់ធំ បានណែនាំឲ្យផ្នែករដ្ឋបាលជលផលផាត់សណ្តាយ,និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម,សង្កាត់រដ្ឋបាលជលផលស្ទោង ចុះទប់ស្កាត់ ការនេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់។

យុទ្ធនាការបង្រ្កាបបទល្មើសជលផល ត្រូវបានដឹកនាំដោយ លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល កំពង់ធំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដោយបានសហការណ៍ជាមួយផ្នែកសឹករងខេត្ត,ស្ទោង និងកំលាំងសាលាស្រុកស្ទោង បានចុះបង្រ្កាបនៅចំណុចអូរថ្ម,បឹងក្រុងកន្ធ និងបឹងកប់ភ្លុក ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ចំណែកការបង្រ្កាបក្នុងភូមិសាស្រ្តស្រុកស្ទោង គឺចំនុច ក្ររត់ក្តោង,អាងទឹកត្រាចជ្រុំ ស្ថិតនៅក្នុងឃុំសំព្រោជ និង ចំនុចតាអោន ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

លទ្ធផលនៃការបង្រ្កាប សមត្ថកិច្ចរដ្ឋបាលជលផល បានប្រមូលសម្ភារៈនេសាទល្មើសច្បាប់ គឺបានរុះរើកាប់បំផ្លាញចោល មានរបាំងសាច់អួន និងស្បៃមុងចំនួន៣១ របាំង ប្រវែង២៩៥០ ម៉ែត្រ -លូចំនួន៥០ មាត់ -ឡុកចំនួន៤៦ គ្រឿង -បង្គោលចំនួន១០០០ដើម -ចាក់លែងត្រីចំនួន២៩០ កគ្រ  និងបានធ្វើកាណែនាំដល់ប្រជា​ពលរដ្ឋ ឲ្យយល់ពីការនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ នូវទោសកំហុស ដែលនិងត្រូវអនុវត្តតាមច្បាប់ បើកាលណាប្រើប្រាស់ឧបករណ៍ហាមឃាត់។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល កំពង់ធំ បានអំពាវនាវ ដល់ប្រជានេសាទ និងប្រជាពលរដ្ឋ ចូលរួមថែរក្សាធនធានមឆ្ឆាជាតិ កុំនេសាទទ្រង់ទ្រាយធំក្នុងរដូវបិទនេសាទ ដើម្បីផ្តល់ពេលវេលាទុកឲ្យត្រី​ ពងកូន និងបន្តពូជ ជាពិសេសបទល្មើសឆក់ត្រី គឺជាឧបករណ៍ដែលត្រូវហាមដាច់ខាត និងខុសច្បាប់ ទី២ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំប្រើប្រាស់ឧបករណ៍នេសាទត្រីដោយខុសច្បាប់ ដូចជាស្បៃមុង របាំង សាច់អួន និងឧបករណ៍ហាមឃាត់មួយចំនួនទៀត ។

ដោយ  ប៊ុន  រដ្ឋា