យន្ដហោះស៊ីវិលធុនតូចមួយគ្រឿង ប្រភេទ Learjet បានធ្លាក់ចុះដីក្រោយ ពេលប៉ះទង្គិចជាមួយយន្ដហោះចម្បាំង Eurofighter ពេលកំពុងធ្វើសមយុទ្ធស្ថិត នៅភាគខាងលិចនៃប្រទេសអាល្លឺម៉ង ។ ប្រពន្ធផ្សព្វផ្សាយនានារបស់អាល្លឺ ម៉ង់បានផ្សព្វផ្សាយថា ក្រោយពេលប៉ះ ទង្គិចជាមួយយន្ដហោះចម្បាំង Euro fighterនៅលើអាកាស យន្ដហោះស៊ីវិល ក៏បានធ្លាក់ចូលក្នុងព្រៃស្ថិតនៅក្នុងស្រុក Olsberg បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសជាទម្ងន់ ។ ក្រុម ជួយសង្គ្រោះបានរកឃើញសាកសពជន រងគ្រោះនៅក្នុងយន្ដហោះស៊ីវិលនោះ ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា យន្ដហោះស៊ីវិលដែលធ្លាក់មានចម្ងាយ ពីអគារខុនដូប្រមាណ៨០ម៉ែត្រប៉ុណ្ណោះ។
ចំណែកយន្ដហោះចម្បាំង Euro fighter របស់ទាហានអាកាសអាល្លឺម៉ង់ រងការខូចខាតយ៉ាងដំណំផងដែរ ប៉ុន្ដែ អាចចុះចតដោយសុវត្ថិភាព ។ មូល ហេតុបណ្ដាលឱ្យមានការប៉ះទង្គិចខាង លើកំពុងស្រាវជ្រាវ ។ អាកាសយានិក យន្ដហោះចម្បាំងអាល្លឺម៉ង់ដែលមាន ភាពប៉ិនប្រសប់អាចបញ្ជាយន្ដហោះ ដែលខូចខាតចុះដោយសុវត្ថិភាព វិះនឹង ត្រូវផ្ទុះឆេះទាំងពីរគ្រឿង