ខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ពុំុំុំមានលទ្ធភាពបង្រ្កាបរថយន្តដឹកឈើរបស់ មេឈ្មួញឈ្មោះចាន់ណា

0

សៀមរាប  លោក ចាន់ ណា ត្រូវបានគេស្គាល់ថា ជាមេឈ្មួញដុះស្លែរ ល្បីល្បាញខាងកាប់បំផ្លាញ់ ព្រៃឈើ សូម្បីតែសង្កាត់រដ្ឋបាលព្រៃឈើ ស្វាយលើ ឈរជើងរស់បានសព្វថ្ងៃ ដោយសារ កំទេចលុយរបស់មេឈ្មួញ  ដ៏ល្បីល្បាញម្នាក់នេះដែរ។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា លោក ចាន់ណា ជាមេឈ្មួញរកស៊ីដឹកឈើ ដោយគ្មាន ច្បាប់អនុញ្ញាតរាប់ឆ្នាំមកយកហើយ តែពីត្រូវបាន ហាមឃាត់ ឬទប់ស្កាត់ ការដឹកជញ្ជូនឈើដោយ ខុសច្បាប់នៅឡើយ  ទើបលោកចាន់ណា បានធ្វើសកម្មភាពយ៉ាងរលូន ចាប់រងពីខេត្តព្រះវិហារ ដល់ខេត្តសៀមរាប។
ប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ដោយមានការ បើកភ្លើងខៀវ ពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ  បណ្តែតបណ្តោយអោយ លោក ចាន់ណា
ដឹកឈើគ្មានច្បាប់ ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើគូលេន យកមកទំម្លាក់ដេប៉ូសេះហោះ នៅព្រំប្រទល់ ខេត្តសៀមរាប និង ខេត្តព្រះវិហារ លក្រោយមក ដោយមានការឃុបឃិតគ្នា ជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ចេញវិក័យប័ត្រ ពីដេប៉ូឆ្ពិនភ្នែក ដឹកចូលខេត្តសៀមរាប។

យោងតាមសភាពជាក់ស្តែង លោក ចាន់ណា បានដឹកឈើតាមរយៈ រថយន្តកែច្នៃ និងរថយន្ត កូរ៉េ ៥តោន ចូលដាក់តាមដេប៉ូឈើខេត្តសៀមរាប ចំណែកសមត្ថកិច្ចនៃខណ្ទរដ្ឋបាល ព្រៃឈើសៀមរាប សុទ្ធសឹងតែត្រូវថ្នាំ សណ្តំរបស់មេឈ្មួញជាងខ្លាំងម្នាក់និង ក្នុងមន្ត្រីរដ្ឋបាល ព្រៃឈើមួយចំនួន បានក្លាយជា សាច់ញាតិ បងប្អូន ក្លើម្រះអស់ដោយ ក្រោម អំណាចនៃឥទ្ធិពលនៃកាកសំណល់លុយបន្តិច បន្តួច។

ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅបានសំណូមពរ  អោយប្រមុខរាជ រដ្ឋាភិបាល  និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជួយមួយពិនិត្យមើល និង មានវិធានការ វះកាត់ និងឆ្កិះ មន្រ្តីគ្រប់ល្ពៅ ដែលកំពុង ប្រមូលផលប្រយោជន៍ ផ្ទាល់ខ្លួន ដោយមិនគិតការវិនាសហិនហោច សម្បត្តិរបស់រដ្ឋឡើយ។

ដោយ  ប៊ុន រដ្ឋា