ខេត្តកំពង់ធំ : កាលពីថ្ងៃទី ១៨ សីហា ឆ្នាំ ២០១៨ ចោរបានលួចក្របីចំនួនបីក្បាលនៅភូមិគោកងួន ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ដែលមានម្ចាស់ ឈ្មោះ ហ៊នសុផល ភេទប្រុស អាយុ ៤២ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆេង សុខន អាយុ ៤២ ឆ្នាំគឺលួចក្របីចេញពីផ្ទះដោយសុវត្ថិភាព ។
ក្របីដែលបានបាត់នោះចំនួន ៣ ក្បាល មានមេធំ ១ក្បាល មេក្រមំុ ១ក្បាល ឈ្មោលស្ទាវ ១ ក្បាល ក្រោយពីទទួលបានព័ត៌មាននោះភ្លាមនគរបាលស្រុកបាន
ចេញអន្តរាគមន៍ ជាបន្ទាន់ដោយចុះធ្វេីការស្រាវជ្រាវនាំគ្នាតាមដានជេីងក្របី ដែលចោរដឹកចេញពីផ្ទះទៅនោះ ហេីយបានតាមរកឃេីញ គេដឹកចូលទៅក្នុងផ្ទះ ឈ្មោះ
នុត សុធា ភេទប្រុសអាយុ ៤៣ ឆ្នាំ និងប្រពន្ធឈ្មោះ មឿន ផល្លី អាយុ ៣៨ ឆ្នាំរស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។
ការតាមដានជេីងក្របីជាប់រហូតទេីបដឹងថា ចូលផ្ទះណឹងហេីយក៏ចូលតាមទៅពិនិត្យ ក្នុងផ្ទះទេីបដឹងថា កន្លែងនោះជាទីតាំងធ្វេីអាជីវកម្ម (អត្តឃាតគោក្របី) ឃេីញពិតដូច្នោះសមត្ថិច្ចបានសំុការអនុញ្ញាត្តពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដេីម្បីធ្វេីការឆែកឆេរ ហេីយបានរកឃេីញវត្ថុតាងស្បែកក្របីចំនួន ៣ សាច់ក្របីដាក់ក្នុងបាវជាច្រេីននិងគ្រឿងក្នុងដាក់ក្នុងធុងក្លាស្សេ និងខ្សែ ចងក្របី គឺពិតជាវត្ថុតាងដែលម្ចាស់ក្របី ស្គាល់ថា ជាសត្វពាហនៈ របស់ខ្លួនពិតប្រាកដមែនជាពិសេសស្បែ
កនិងចំណងក្របី ។ បែកករម្ចាស់ផ្ទះជាចោរ បានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចជំនាញបាននិងកំពង់អនុវត្តនិត្តិវិធី សំុដីការតាមចាប់ខ្លួនទាំងពីរនាក់ប្តីប្រពន្ធឲ្យចូលខ្លួនមកទទួលទោសតាមច្បាប់ ៕