កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យ២នាក់និងថ្នាំញៀន០៤កញ្ចប់!

0

ព្រះវិហារ): ជនសង្ស័យ២នាក់ ព្រមជាមួយវត្ថុតាងថ្នាំញៀនប្រភេទlCEចំនួន៤កញ្ចប់តូច ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វេីការឃាត់ខ្លួន កាលពីវេលាម៉ោង១៤.០០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិគោកស្រឡៅ ឋិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីកសាងសំុនុំរឿង បញ្ជូនបន្តទៅកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ពីបទប្រើប្រាស់ ចែកចាយ និងរក្សាទុក្ខនូវសារធាតុញៀន។

លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថស្រុក ទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បានអោយដឹង​តាមទូរស័ព្ទថា​ ដោយ​មានការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រ កងរាជ​អាវុធហត្ថ​ខេត្ត​ផងនោះ កម្លាំង​កង​អាវុធហត្ថ​ស្រុកចំនួនចំនួន០៦នាក់ រថយន្ត០៣គ្រឿង សហការជាមួយកំលាំងអធិការស្រុកជាំក្សាន្តចំនួន០៧នាក់ ម៉ូតូចំនួន០៧គ្រឿង ដឹកនាំ​បញ្ជាផ្ទាល់ដោយ​លោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា​រ កងរាជអាវុធហត្ថ​ស្រុកជាំក្សាន្ត ចុះបង្រ្កាបករណីរប្រើប្រាស់ ចែកចាយ និងរក្សាទុក្ខនូវសារធាតុញៀនស្ថិតក្នុងភូមិសាស្ត្រខាងលើ។

លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានអោយដឹងផងដែរថា ជនសង្ស័យ ដែលកម្លាំងឃាត់ខ្លួនទី១មានឈ្មោះ សេង ធាន់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
និងទី២.ឈ្មោះ ឆេង វ័ន្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈូក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោកថាក្រោយពីធ្វើការឃាត់ខ្លួនកម្លាំងបានដកហូតថ្នាំញៀនប្រភេទlCEចំនួន០៤កញ្ចប់តូច ស្មើនិង០,៦៦ក្រាម លុយខ្មែរចំនួន ៣១៥០០៛ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ប័ណ្ណបើកបរចំនួន០១ កាតគ្រីម៉ូតូចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១ កាបូបដាក់លុយ០១ ទូរស័ព្ទដៃចំនួន០២ ម៉ូតូចំនួន០១គ្រឿង ម៉ាកC125 ពណ៏ខ្មៅ សេរី០១៨ ពាក់ស្លាកលេខភ្នំពេញ1HE 45.42។

សូមបញ្ជាក់ថា បច្ចប្បន្នជនសង្ស័យ រួមជាមួយ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងឃុំខ្លួន បណ្ដោះអាសន្ន ដើម្បីកសាងសុំណុំរឿង បញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្ត ទៅតាមនិត្តិវិធីច្បាប់ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ស្អែកនេះផងដែរ៕សួនលីណា