សៀមរាប: នគរបាលឃាត់ខ្លួនបុរស់ម្នាក់ជនសង្ស័យលួចកាច់សោរម៉ូតូនៅផ្សារដំដែកហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៦,៣០នាទីថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០១៨។ 
ជនរងគ្រោះ ឈ្មោះ ឈិន មុំ ភេទស្រីអាយុ៥៤ឆ្នាំទីលំនៅភូមិ ដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរ លក់ដូរ។
លោកវ/ឯ ណុប សារ៉ាកបានដឹងថា ជនសង្ស័យ ឈ្មោះ ឆែម ម៉ៅ ហៅ គក់ ភេទប្រុសអាយូ ៣៩ឆ្នាំ ទីលំនៅភូមិ គោកតាងួន ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ។
លោក វ/ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគមបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិៈម៉ូតូម៉ាកហុងដាឌ្រីម 018 ពណ៌ខ្មៅមិនទាន់ធ្វើស្លាកលេខ លេខម៉ាស៊ីន5310008 មកផ្សារដំដែកហើយបានទុកផ្ញើនិងគេរួចដើរចូលផ្សារ។ក្រោយមកជ,សខាងលើបានដើរចូលទៅតម្រង់ម៉ូតូហើយកាច់សោរតែម្តង ពេលនោះអ្នកជិតខាងឃើញទាន់ក៏ស្រែកឆោឡោឡើងនាំគ្នាចាប់ជាប់តែម្តង(ម៉ូតូកាច់បែកគ្រាប់សោរហើយ)ជនសង្ស័យបច្ចុប្បន្ននេះកំពុងឃាត់និងសួរនៅកន្លែងអធិការដ្ឋានក្រោយពេលសួរចម្លើយជ,សខាងលើបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តប្រាកដមែន។
វត្ថុតាង ដកហូតបាន មានដែកសំរាប់កាច់សោរកម៉ូតូរាងអក្សរអិល ចំនួនមួយ៕





































