លោក​ យន្ត មីន អភិបាលខេត្ត្ពព្រះសីហនុ ចុះដោយផ្ទាល់ក្នុងប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តចិនឈ្មោះ ស៊ីតុងហ្វាង ឃាត់ខ្លួនជនជាតិចិន៦២នាក់សង្ស័យពាក់ពន្ធ័គ្រឿងញៀន

0

ព្រះសីហនុ៖ ក្លឹបកម្សាន្តខារ៉ាអូខេ”ស៊ីតុងហ្វាង” របស់ចិនត្រូវបានបង្ក្រាប បន្ទប់ពីក្លឹបកំសាន្ត ស្កាយ ឡាញ SKY LINE របស់ខ្មែរ ដោយសង្ស័យជាប់ពាក់ពន្ធ័ករណីគ្រឿងញៀនខុសច្បាប់។

លោក ស៊ុន សុផាត ស្នងការរងនគរបាលខេត្តព្រះសីហនុ

លោក ស៊ុន សុផាត ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា ដោយមានការសម្របសម្រួលពី លោក គាង សុន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ ក្រោមការបញ្ជាដឹកនាំដោយ ឯកឧត្តម  យន្ត មីន្ត អភិបាលខេត្តព្រះសីហនុ នៅពាក់កណ្តាលយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ កំលាំងនគរបាលបង្ក្រាបបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួន​ជនសង្ស័យជាជនជាតិចិនចំនួន ៦២នាក់ ពីក្នុងក្លឹបកម្សាន្ត «ស៊ីតុងហ្វាង» ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយសង្ស័យថាមានជាប់ពាក់ពន្ធ័ការជួញដូរ ចែកចាយនិប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកំសាន្តសប្បាយមួយនេះ។

លោក ស៊ុន សុផាត បានបន្តថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន ៦២នាក់ (ស្រី ១៥នាក់) ក្នុងនោះរួមមាន៖ ម្ចាស់អាជីវកម្មម្នាក់ មេការម្នាក់ អ្នកជួញដូរម្នាក់ និងភ្ញៀវមកកម្សាន្តប្រើប្រាស់គ្រឿងញៀននៅក្នុងចំនួន ៥៩នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖ ម្សៅក្រាមពណ៌សថា្លសង្ស័យជាសារធាតុញៀនចំនួន ២៣កញ្ចប់តូចធំ និង២កំប៉ុងតូចធំ បន្ទះឈើសម្រាប់ហិត ១៥បន្ទះ កេតតាមីនប្រភេទទឹក (ketamine) ចំនួន១ដប។

លោក ស៊ុន សុផាត បានបញ្ជាក់ទៀតថា ពេលនេះ កម្លាំងជំនាញកំពុងបន្តនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់។

លោក ស៊ុន សុផាត បញ្ចាក់បន្ថែមថា​ កន្លងទៅនេះទីតាំងកន្លែងកំសាន្តទាំងអស់នៅខេត្តព្រះសីហនុ ត្រួវបាកំលាំងសមត្ថកិច្ចជំនាញបានចុះអប់រំណែនាំរួចរាល់អស់ហើយដោយហាមដាច់ខាតមិនអោយមានការចរាចរណ៏និងប្រើប្រាស់គ្រឿងញៀនឡើយ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដំណាក់កាលទី៣ ឆ្នាំ២០១៨នេះ សំរាប់ខេត្តព្រះសីហនុ ធ្វើការបង្ក្រាបគ្រឿងញៀនបានចំនួន១១៤ករណីនិងប្រមូលបានវត្ថុតាងសារធាតុញៀនមួយចំនួន និងឃាត់ខ្លួនបានចំនួន២០៨នាក់ ស្រីចំនួន១៩នាក់ ក្នុងនោះ ៨៥ករណីបង្ក្រាបដោយកំលាំងនគរបាល និង២៩ករណីទៀតបង្ក្រាបដោយកំលាំងអាវុធហហត្ថ។

ដោយឡែកនៅខែកក្កដាឆ្នាំ២០១៨ បង្ក្របបានចំនួន០៨ករណីទៀត ឃាត់ខ្លួនបាន០៩នាក់។

គួររំលឹកថានៅថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ ថ្មីៗនេះទៀតកំលាំងនគរបាល ក៏បានបង្ក្រាបទីតាំងក្លឹបកំសាន្តមួយ ឈ្មោះ ស្កាយ ឡាញ SKY LINE ឃាត់ខ្លួនមនុស្សចំរុះជតិសាសន៏ចំនួន៥៣នាក់ ក្នុងនោះ៣១នាក់មានជាប់ពាក់ពន្ធ័នឹងគ្រឿងញៀន ហើយពេលនេះតុលាការកំពុងបន្តនីតិវិធីនៅឡើយ។

លោក ព្រះរាជអាជ្ញារ និង លោក អភិបាលខេត្តព្រះសីហនុ ចុះដឹកនាំដោយផ្ទាល់ទាំងកណ្តាលយប់

ជុំវិញករណីគ្រឿងញឿននេះដែរ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៏ថា៖គ្រឿងញៀនពិតជានាំមកនូវគ្រោះមហន្តរាយធំណាស់។សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ត្រូងដកខ្លួនអោយឆ្ងាយពីគ្រឿងញៀននេះនិងមសមត្ថកិច្ចពាក់ពន្ធ័ត្រូវរួមគ្នាបង្ក្រាបគ្រឿងញៀនអោយខ្លាំងក្លាថែមទៀតនិងធ្វើអោយបានដូចភ្លៀងរលឹមដើម្បីកាត់បន្ថយការចរាចរណ៏ជួញដូរ ចែកចាយ និងប្រើប្រាស់ អោយបានជាអតិបរមារ។

ឯកឧត្តម យន្ត មីន​ បញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែបង្ក្រាបដោយគ្មានការលើកលែងនិងមិនអនុញ្ញាតអោយបុគ្គលណាមួយឬក្រុមណាមួយយកទឹកដីខេត្តព្រះសីហនុ ធ្វើកន្លែងចែកចាយ ប្រើប្រាស់គ្រឿងញឿនខុសច្បាប់ជាដាច់ខាត៕

នាំខ្លួនមកដល់ស្នងការដ្ឋានខេត្ត
ក្រុមជនសង្ស័យជនជាតិចិន