ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឱ្យរបួសបីនាក់ ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី ២៤ មិថុនា ២០១៤ នៅចំណុចផ្លូវ២៦៥កែងនិងផ្លូវ១៥៦ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យបដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ ឃ្លីកមួយគ្រឿងពណ៌ ក្រហម បើកតាមផ្លូវ១៥៦ ក្នុងទិសដៅពីលិចមកកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានម៉ូតូហុងដាឌ្រីម សង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ជិះគ្នាពីរនាក់យ៉ាងលឿន តាមផ្លូវ២៦៥ ក្នុងទិសដៅពីជើងទៅត្បូងក៏បានទៅបុកម៉ូតូឃ្លីកបណ្តាលឱ្យរបួសបែកមុខបែកមាត់ទាំងបីនាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកម៉ូតូបង្កទាំងពីរគ្រឿងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីដោះស្រាយគ្នាតាមផ្លូច្បាប់ ៕