កំពង់ចាមៈ បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងមាត់របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអារក្សត្នោត ដឹកនាំដោយលោក រស់ វីរ៉េ លោកមេឃំុ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មេីសនេសាទ នៅចំណុចបឹងល្វា ភូមិល្វា ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ដោយប្រតិបត្តិការនេះ ក៏មានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកមេភូមិអារក្សត្នោត និងអនុភូមិសមាជិកភូមិល្វា និងកម្លាំងប្រជាការពារទាំងពីរភូមិ បានចុះបង្ក្រាបបទល្មេីសនេសាទ ដោយបានកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ស្បៃលបក្រឡាញឹកចំនួន៣៥មាត់នៅនឹងកន្លែង ដោយឡែកស្បៃព្រួលរឹបអូស
បាន១,៥០០ម៉ែត្រ យកទៅដុតបំផ្លាញចោលនៅភូមិអារក្សត្នោត ព្រមទាំងបានចាក់ព្រលែងកូនត្រីចម្រុះទម្ងន់ប្រមាណជា២៥០គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ៕





































