បន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ បានដើរបាត់ពីផ្ទះមួយយប់ដោយសាច់ញាតិរកមិនឃើញ លុះព្រឹកឡើងទើបប្រទះឃើញសពដេកស្លាប់នៅឯវាលក្នុងទឹកតាមផ្លូវគោយន្តនិងផ្លូវរទេះ ចម្ងាយ៧០ម៉ែត្រខាងលិចភូមិខ្ញែ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ មានឈ្មោះសុខ ភាត់ ភេទប្រុសអាយុ៥៤ឆ្នាំ ជាអតិតនិវត្តន៍យុទ្ធជន(នៅស្រុក ក្រឡាញ់ ខេត្តសៀមរាប)គ្មានប្រពន្ធកូន មករស់នៅជាមួយប្អូនស្រីបង្កើតឈ្មោះផល ប៉ុលអាយុ៤៨ឆ្នាំ នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យជាច្រើនឆ្នាំមកហើយ។នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០១៨វេលាម៉ោង៩យប់ គាត់បានដើរបាត់ចេញពីរផ្ទះមិនដឹងទៅណាទេ ពេលនោះប្អូនស្រីបង្កើតឈ្មោះ ប៉ុល ផល ភេទស្រី អាយុ៤៨ឆ្នាំដើររកដែរតែរកមិនឃើញដោយយប់ជ្រៅពេកក៏ឈប់រកត្រឡប់មកដេកវិញ។ លុះដល់ថ្ងៃទី២៦-០៨២០១៨វេលាម៉ោង៦ព្រឹកមានឈ្មោះ ហឺន បោប ភេទប្រុស អាយុ៥៨ឆ្នាំជាប្អូនថ្លៃជាប្ដីរបស់ឈ្មោះផល ប៉ុលបានចេញដើររកបន្តទៀតតាមកន្លែងដែលឈ្មោះសុខ ភាត់ធ្លាប់ទៅក៏ប្រទះឃើញសពឈ្មោះសុខ ភាត់ដេកស្លាប់វាលស្រែខាងលិចភូមិខ្ញែរចំងាយប្រហែល៧០០ម៉ែត្រ ក្នុងទឹកតាមផ្លូវគោយន្តនិងផ្លូវរទេសទឹកមានជំរៅ៥០សង់ទីម៉ែត្រ។
លោកអធិការបានបញ្ជាក់ថា៖បើតាមការ សូមបញ្ជាក់ពីក្រុមគ្រួសារ ឈ្មោះសុខ ភាត់គឺធ្លាប់មានជំងឺសរសៃប្រសាទរយៈពេលប្រហែល១០ឆ្នាំមកហើយៗតែងតែដើរពាសវាលពាសកាលដាច់បាយដាច់ទឹក ពេលបាត់ម្ដងៗប្អូនស្រីតែងតែដើររកឃើញនាំយកមកផ្ទះវិញជារៀងរាល់លើក។ តាមការសន្និដ្ឋានរបស់ក្រុមគណៈកម្មការ ក្រោយពីរបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណសាកសពពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ ដូច្នេះការស្លាប់របស់ឈ្មោះសុខ ភាត់ គឺដោយសារកើតខ្យល់គដួលទៅលើទឹកឈ្លក់ទឹកស្លាប់ដោយខ្លួនឯងមិនពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីទេ៕ដោយ៖ឃិន គន្ធា




































