កំពត់៖ ក្នុងគោលបំណងជួយរក្សាលំនឹងបរិស្ថាន លើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈការបង្កើតសេវាកម្មទេសចរណ៍ ធម្មជាតិ វប្បធម៌ ជំនឿ និងមានតម្លៃមហាសាលផ្សេងៗទៀត ដែលជាមូលហេតុត្រូវរក្សាការពារ អភិរក្សធនធានធម្មជាតិ ជាការចាំបាច់សម្រាប់ប្រយោជន៍នាពេលបច្ចុប្បន្ន និងអនាគត នៅ
សាលាខេត្តកំពត ព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើការកំណត់បង្កើតតំបន់ការពារធម្មជាតិចំនួន៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ក្នុងនោះរួមមាន៖
១.ភ្នំក្បាលរមាស-ភ្នំឈ្ងោក ស្ថិតក្នុងស្រុកទឹកឈូ២.ភ្នំដំរី-ភ្នំផ្អាវ ស្ថិតក្នុងស្រុកកំពង់ត្រាច៣.ភ្នំកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច៤.ភ្នំល្អាង ស្ថិតក្នុងស្រុកទឹកឈូកិច្ចប្រជុំនាព្រឹកនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ សរុប២៥នាក់ ៕





































