កំពង់ធំៈ ពិតជាមហាគ្រោះថ្នាក់បំផុត ពីបញ្ហាប្រឈមនឹងមនុស្សឆ្កួត ខណៈពេលបង្ករឃាតកម្មហើយ តែសមត្ថកិច្ចមិនអាចអនុវត្តច្បាប់ យកទោសពៃនឹងមនុស្ស ប្រភេទ វិកលចរិក មនុស្សឆ្កួត ទាំងឡាយដែល បានទទួលស្គាលពីមហាជនថា ជាមនុស្សឆ្កួត តែបើសិននៅបរទេស គឺមានប័ណ្ណសម្គាល់ថា ជាមនុស្សឆ្កួត ដោយច្បាប់លើកលែងទោស ក្នុងការចោទប្រកាន់។
ជាកស្តែងបុរសម្នាក់នៅសុខៗ ខណៈពេលដែលកំពុងអង្គុយជួសជុលកង ក៏ត្រូវបានមនុស្សវិកលចរិក ហៅ មនុស្សឆ្កួត ដើរមកពីក្រោយ ក៏ចាក់ចំត្រង់ចំនុច បេះដូងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក៏ត្រូវបានសាច់ញាតិ និងប្រជាពលរដ្ឋ ដែលបានឃើញហេតុការ នាំគ្នាជួយយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែពុំអាចជួយសង្រ្គោះបាន ដោយសារអាការៈធ្ងន់ធ្ងរពេក ទើបដាច់ខ្យល់ស្លាប់មួយរំពេច។
បន្ទាប់ពីកើតហេតុ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយអធិការស្រុកស្ទោង ចុះទៅកន្លែងកើតហេតុ ដើម្បី ជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតចំណុចគល់ស្ពានស្វាយសស្ថិតក្នុងភូមិស្វាយសឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពុងធំនៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៧/០៨/២០១៨។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះអេង វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភូមិស្វាយសឃុំកំពង់ចិនត្បូងឃុំកើតហេតុខាងលើ បានយកកាំបិតចុងស្រួចប្រវែង០២តឹកទៅចាក់ជនរងគ្រោះ ឈ្មោះ អៀម ណូ ភេទប្រុសអាយុ ៦៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវចំនួនបីកាបិត ០១/ទ្រូងខាងឆ្វេង ០១កាំបិត ០២/ត្រូវពោះចំនួន០២កាំបិត ជនរងគ្រោះស្លាប់ពេលបញ្ជួនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្ទោង។
ករណីខាងលើកម្លាំងកងរាជអាវុធហត្ថយើងសហការជាមួយកម្លាំងអធិការដ្ឋាននគរស្រុកចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនិងប្រគល់ឲ្យនគរបាលស្រុកស្ទោងចាត់ការតាមនិតិវីធីច្បាប់។
ដោយ ប៊ុន រដ្ឋា