0

កំពង់ធំ៖ យុវជនម្នាក់ត្រូវបានស្លាប់ យ៉ាងអាណោចអាធ័ម ខណៈពេលដែលមកលេងទឹក នៅទំបន់ទឹក ក្បាលបី បណ្តាលឲ្យលង់ទឹកស្លាប់ បណ្តាលមកពីរអិលជើង ពីទំនប់បង្ហៀរទឹកខាងលើ ធ្លាក់ចូលផ្ទៃទឹកខាង ក្រោមដែលជាកន្លែងទឹកជ្រៅ ទោះជាមានការជួយសង្រ្គោះអាយុជីវិតពីសំណាក់សាច់ញាតិ និងបងប្អូនក៏ដោយក៏មិនអាច ជួយយកជីវិតមកវិញបានឡើយ។
តាមការឲ្យដឹងពីសាច់ញាតិ សពជនរងគ្រោះបានឲ្យដឹងថា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានមកលេងទឹក ជាមួយនឹងគ្រួសារ ឪពុកឈ្មោះឌុច ផល្លី ម្តាយឈ្មោះ ប៉ៃ សុភា បាននាំគ្នាមកលេងទីទឹកបង្ហៀរ៦មករានេះ ហៅទំនប់ក្បាល៣ ចំណែកជនរងគ្រោះឈ្មោះ ឌុច ចាន់តុលា ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាកទី់៩មានទីលំនៅភូមិ ក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។
មុនពេលកើតហេតុ ត្រូវបានសាក្សី ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា បានឃើញជនរងគ្រោះលេងទឹកបង្ហៀរលើផ្លូវឆ្លងកាត់ក៏បានរអឹលដួលធ្លាក់ចូលទៅល្បាក់ស្ទឹងជាប់ខាងក្រោមទឹកបង្ហៀរនេះបាត់ក្នុងទឹក ហើយក៏ផ្អើលឆោឡោថាមានក្មេងលង់ទឹកក៏បានក្រុមគ្រួសាររងគ្រោះមកសុំអោយបងប្អូនជួយរកកូនគាត់ផង នាពេលនោះត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រជាការពារភូមិនិងសមត្ថកិច្នគរបាលប៉ុស្តិរដ្ឋបាលទីពោបានចលនានាំគ្នាជួយមុជទឹករកជនរងគ្រោះអស់រយ:ពេលប្រហែលជិតមួយម៉ោងទើបប្រទះឃើញជនរងគ្រោះនៅបាតល្បាក់ស្ទឹងជំរៅជាងបីម៉ែត្រ។
ក្រោយពីស្រង់ជនរងគ្រោះពីទឹក ក៏ត្រូវបានក្រុមគ្រួសារយកមកដាក់លើគ្រែនាំគ្នាធ្វើចលនាអោយដើម្បីជួយ សង្រ្គោះ តែទោះបីខំជួយ យ៉ាងណានោះ ជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាសពជូនគ្រួសារសពដើម្បីយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី។
ដោយ ប៊ុន រដ្ឋា