បន្ទាយមានជ័យ៖
ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ សុវត្ថិភាព សហគមន៍បានល្អ ក្នុងន័យអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺទាមទារបងប្អូនជាអាជីវករទិញមាស ដូរលុយ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងមីក្រូហិរញ្ញវត្ថុ ធនាគារឯកជន ចូលរួមជាមួយសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់រាល់បទល្មើសកើតមាននៅក្នុងមូលដ្ឋាន។នេះគឺជាប្រសាសន៍ លើកឡើងរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសប្រជុំផ្សព្វផ្សាយដល់អាជីវករនៅក្នុងក្រុងសិរីសោភ័ណ ក៏ដូចជាក្នុងខេត្តបន្ទាយមានជ័យ សរុបប្រមាណជា១០០នាក់ នាថ្ងៃទី២៧ខែសីហាឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោអាត់ ខែម ក៏បានបញ្ជាក់ជូនថា៖កន្លងមកគឺមានករណី ក្នុងខេត្តបន្ទាយមានជ័យ យើងមានករណីលួចរថយន្ត នៅក្នុងភូមិសាស្ត្រ ស្រុក ក្រុង មួយចំនួនក្នុងខេត្តមួយចំនួ ន ជាក់ស្តែង ខេត្តបន្ទាយមានជ័យ នៅក្នុងអំឡុងខែ កក្កដា ខែសីហា មានបាត់រថយន្តចំនួន៣គ្រឿ ដែលសមត្ថកិច្ច កំពុងតស៊ូតាមប្រមាញ់ ក្នុងនោះមិនបានសម្រេច១លើក។ ហើយសកម្មភាពរបស់ជនល្មើស មានអង្គការចាត់តាំងត្រឹមត្រូវ ប្រើប្រាស់រថយន្តទំនើបមកធ្វើសកម្មភាព មានជំនាញច្បាស់លាស់ ក្នុងការកាច់សោរថយន្ត ភូមិសាស្ត្រដែលក្រុមជនល្មើសធ្វើសកម្មភាព ភាគច្រើននៅតាមផ្លូវជាតិ ដែលងាយស្រួលចល័តនិងគេចខ្លួន។ហើយកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨កន្លងមកនេះ ក៏មានសកម្មភាពប្លន់ធនាគារឥណ្ឌូឆៃណានៅរាជធានីភ្នំពេញអស់ប្រាក់ប្រហែល១០ម៉ឺនដុល្លា ដោយជនល្មើសប្រើប្រាស់រថយន្តលិចស៊ីស ៣៣០ ជាមធ្យោបាយ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានគូសបញ្ជាក់ទៀតថា៖ការដែលអញ្ជើញបងប្អូនដែលជាអាជីវករ ត្រូវបង្កើនកម្លាំងសន្តិសុខឯកជននិងចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការប ង្ការ ទប់ស្កាត់បទល្មើស ដើម្បី សន្តិសុខ សុវត្ថិភាពសហគមន៍ និងភូមិ-ឃុំ មានសុវត្ថិភាព ។ក្នុងនោះក៏ត្រូវបំពាក់នូវកាម៉ារ៉ាសុវត្ថិភាពឲ្យបានគ្រប់ជ្រុងជ្រោយពេលមានបទល្មើសកើតឡើង សមត្ថកិច្ចមានការងាយស្រួលក្នុងការស្រាវជ្រាវរកមុខសញ្ញា ។
បញ្ជាក់ថា៖ របាយការណ៍របស់ផែននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង បានបញ្ជាក់ថា៖ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ សភាពការណ៍បទល្មើសកើតឡើងចំនួន៦៧លើក លើ៤០លើក កើនឡើងចំនួន២៧ បើប្រៀបធៀបរយៈពេល៩ខែក្នុងឆ្នាំ២០១៧។ក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន២៤លើក លើ១៧លើក,បទល្មើសមជ្ឈឹម៤៣លើក លើ២៣លើក។ជាមួយគ្នានោះដែរ គណៈអធិបតីក៏បានចែកជូនសារុងជាអំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រ យុទ្ធវប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដល់សមាជិកដែលបានចូលរួមម្នាក់១ផងដែរ៕ដោយ៖ឃិន គន្ធា