លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានបើកកិច្ចដំណើរការត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ

0

ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញាវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យ បានបើកកិច្ចដំណើរការត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក ហាន វុទ្ធី នាយការិយាល័យបុគ្គលិក និងក្រុមការងារជំនាញ, ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមជាច្រើនរូបទៀត។ ការរៀបចំត្រួតពិនិត្យនេះប្រព្រឹត្តទៅនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការ ស្នងការដ្ឋានសម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕