បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៤ម្សិលមិញនេះកងយោធាថៃបានលួចចូលមកបោះទង់ជាតិរបស់ខ្លួនចូលជ្រៅមកដីកម្ពុជាប្រមាណជាង២០០ម៉ែត្រត្រង់ខណ្ឌ័សីម៉ាបង្គោលលេខ៤៣ស្ថិតក្នុងភូមិព្រៃចន្ទ័ឃុំបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យបង្គោលខណ្ឌ័សីម៉ានោះនៅប្រឈមជាមួយភាគីថៃជាប់និងភូមិថ្មីឃុំនួនម៉ាក់ម៉ុនស្រុកគោកខ្យូងខេត្តស្រះកែវប្រទេសថៃ។
ប្រភពច្បាស់ការពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ទង់ជាតិដែលកងយោធាថៃលួចមកបោះនោះគឺបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ខែមិថុនាលុះដល់ម៉ោង០២រសៀលថ្ងៃខែឆ្នាំដដែលទើបកងទាហានថៃបានដកទង់ជាតិរបស់ខ្លួនចេញវិញ ។
ប៉ុន្តែលោកឧត្តមសេនីយ៏ទោពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃបានឲ្យដឹងតាមទូរសព្ទ័នៅថ្ងៃព្រហ្បតិ៍ទី២៥ខែមិថុនាឆ្នាំ២០១៤នេះថា៖កងទាហានថៃមិនបានបោះទង់ជាតិនៅលើដីកម្ពុជានោះទេលោកថាគេគ្រាន់តែមកត្រួតពិនិត្យនៅលើផ្លូវថ្នលជាតិខាងភាគីថៃតែប៉ុណ្ណោះមន្ត្រីព្រំដែនដដែលបានបញ្ជាក់ទៀតថា៖កងយោធាថៃដែលមកត្រួតពិនិត្យព្រំដែននោះ គឺជាក្រុមការងារបចេ្ចកទេសព្រំដែនហើយគេបានជូនដំណឹងមកខាងភាគីកម្ពុជាយើងមុនថាសុំមកពិនិត្យស្ថានការណ៏តាមបន្ទាត់ព្រំដែន ។
ពាក់ពន្ធ័និងបញ្ហាខាងលើនេះ គោ ស៊ុម សារឿត អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់តាមទូរសព្ទ័មកស្រដៀងនិងសម្តីរបស់លោកឧត្តមសេនីយ៏ពេជ្រវណ្ណានោះដែរថា៖រឿងថៃបោះទង់ជាតិរំលោភចូលមកដីកម្ពុជានោះមិនមានទេ ប៉ុន្តែបើគេចុះទៅមើលបង្គោលខណ្ឌ័សីម៉ាលេខ៤៣នោះ គឺពិតមានមែនលោកបានបន្តទៀតថា៖ភាគីថៃគេបានសុំយើងចុះទៅតាំងពីថ្ងៃទី២៣ខែមិថុនាមកម្លេះ ។
បើទោះជាមានបដិសេធយ៉ាងណាក៏ដោយ យោងតាមរូបភាពដែលភ្នាក់ងារព័ត៌មានទទួលបាននោះ គឺកងទាហាថៃពិតជាបានលួចចូលមកបោះទង់ជាតិរបស់ខ្លួនមកលើអធិបតេយ្យភាពរបស់ដែនដីភាគីកម្ពុជាយ៉ាងច្បាស់ក្រឡែតដែលមិនអាចប្រកែកបាននោះឡើយ ។ ដោយមហាយក្ខជាយដែន៖រូបភាព ពេលកងទាហានថៃចូលមកបោះទង់ជាតិនិងសង់ជំរក ។