ក្រុមមន្រ្តីគ្រាប់ល្ពៅ ស្រុកអន្លង់វែងខេត្ដឧត្ដរមានជ័យបានឃុបឃិគ្ យកដីបឹងរមណីយដ្ឋានផ្ទះ តាម៉ុកធ្វើជាកម្មសិទ្ធ

0

ខេត្តឧត្តរមានជ័យៈ   ក្រោយពីបិទផ្សាយបញ្ជីឈ្មោះក្បាលដីដែលត្រូវបានវាស់វែងជាលក្ខណៈប្រពន្ធរួចមក នៅថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៨នេះ មានការបែកធ្លាយមកថា ដីបឹងរមណីដ្ឋានផ្ទះ តាម៉ុកត្រូវបានក្រុមនាក់មានអំណាច បូករួមទាំងសាច់ញ្ញត្តចំនួន១២នាកត្រូវបានលាតត្រដាង។
ដែលអ្នកមានអំណាចទាំងអស់នោះបាននាំគ្នា វាស់វែងចុះបញ្ជី ធ្វើបណ្ណ័កម្មសិទ្ធ ជាលក្ខណៈប្រពន្ធ ធ្វើបណ្ណ័ ចំនួន12ក្បាលដីរួចជាស្រេច ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
រាយនាមឈ្មោះទាំង១២នាក់នៅក្នុងតារ៉ាងក្បាលដីទាំងនោះមានដូចតរទៅ÷ទី១ លឹម សុខតូ ប្រពន្ធ ឈ្មោះ វើងផាន់ណា ជាអភិបាលរងខេត្តឧត្ដរមានជ័យដែលមានលេខរាងក្បាលដី ៨៥៤
ទី២÷ឈ្មោះ គឹម គាវិន ប្រពន្ធឈ្មោះ ស៊ុនសោភណ័ មានតួរនាទីជាប្រធាន មន្ទីរៀបចំដែនដីនិងសុរិយោដីខេត្តឧត្ដរមានជ័យ។
ទី៣÷ឈ្មោះ ស្ដើង វ៉ាន់ណេត ប្រពន្ធ ឈ្មោះឡេង គឹមសាន មានតួរនាទីជាប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង ដែលមានក្បាលដីលេខ ៨៦៦
ទី៤÷ឈ្មោះ ហោ សំអាត ស្លាប់នៅឆ្នាំ១៩៧៥ ប្រពន្ធឈ្មោះ ណុប ស៊ីមុន្នី ត្រូវបានគេដឹងថាជាឪពុកម្ដាយ របស់លោក ហោរ ជិនវីរះយុទ្ធ ដែលមានលេខក្បាលដី ៨៦១
ទី5÷ឈ្មោះវង្ស័ ភក្រ្ដ័ ប្រពន្ធ័ឈ្មោះញ៉ែមរ៉ា មានតួនាទីជាមេឃុំអន្លង់វែង ដែលមានលេខក្បាលដី ៨៥៦
ទី៦÷ឈ្មោះ សែម អៀម ប្រពន្ធឈ្មោះសោភាន់ ជាស្មានឃុំអន្លង់វែង មានលេខរៀងក្បាលដី ៨៥៧
ទី៧÷ឈ្មោះ សិន ផេង ប្រពន្ធ ប្រពន្ធឈ្មោះ ព្រំអៃ ជាអ្នកមានអំណាចមួយរូបនៅខេត្តឧត្ដរមានជ័យ ដែលមានលេខរាងក្បាលដី ៨៥៨
ទី៨÷ ឈ្មោះ ណៃ យ៉ន ស្លាប់ ប្រពន្ធ ឈ្មោះគិតសុផល មានលេខរាងក្បាលដី៨៥៩ ជាសាច់ញាត្តនាកមានអំណាចម្នាក់ដែលមិនហ៊ានចេញមុខ
ទី៩÷ ខែម វាស្នា ប្រពន្ធ ឈ្មោះ មិល លក្ខណា ដែលមានលេខរាងក្បាលដី៨៦០
ទី១០÷សេង សុង ប្រពន្ធឈ្មោះ កឹមវឿន ជាក្រុមព្រឹក្សាឃុំអន្លង់វែង មានលេខរាងក្បាលដី ៨៦៧
ទី១១÷ឈ្មោះ ម៉ុំ ម៉ុន ប្រពន្ធ ឈ្មោះវ៉ាសុខាមានលេខរៀងក្បាលដី៨៦៩
ទី១២÷ម៉ិល កំរុន ប្រពន្ធឈ្មោះ សៀន លីហ្សី មានលេខរាងក្បាលដីលេខ ៨៧០។
គូសបញ្ជាក់ផងដែថាឈ្មោះទាំង១២ខាងលើ ដែលបានឃុបឃិតគ្នាយកដីបឹងតាម៉ុកធ្វើជាកម្មសិទ្ធ របស់ខ្លួននោះគឺជាមន្រ្ដីគ្រាក់ៗដែលមានតួនាទីនិងតំណែងធំៗនៅក្នងសាស្រុកអន្លង់វែង សាលាខេត្ត និងមន្ទីជុំនាញ មិនមែនដូចការលើកឡើងថាចែនជូនពលរដ្ឋនោះទេ ។ត្រូវបានមហាជនចោទថាអ្នកមានអំណាចទាំងនោះហេតុតែចង់បានដីរដ្ឋដែលជាដីបឹងរម្យនីយ៍ដ្ឋានផ្ទះតាម៉ុកបែជា យកឈ្មោះប្រជាពលរដ្ឋទៅបាំងមុខទៅវិញ ដែលប្រជាពលរដ្ឋលោកមិនបានដឹងខ្យល់អីបន្ដិចសោះនោះ។
ដោយ ខេមរា