សមិទ្ធផលដែលចំណាយទឹកប្រាក់ជាង១០ម៉ឺនដុល្លាអាមេរិកជាសទ្ធារបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាននិងសប្បរសជន ត្រូវបានក៍សាងជិតរូចរាល់ហើយ ក្នុងវត្តសុវណ្ណគីរី(ខ្លាកូនថ្មី)

0

បន្ទាយមានជ័យ៖
សមិទ្ធផលដែលចំណាយទឹកប្រាក់ជាង១០ម៉ឺនដុល្លាអាមេរិកជាសទ្ធារបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាននិងសប្បរសជន
ត្រូវបានក៍សាងជិតរូចរាល់ហើយ ក្នុងវត្តសុវណ្ណគីរី(ខ្លាកូនថ្មី)ស្ថិតក្នុងភូមិ ខ្លាកូនលើ សង្កាត់ កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នេះបើតាមលោកឧកញ៉ា ហង្ស ស៊ីផា សមាជិកគណះកម្មាធិការកណ្ដាល បក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ប្រាប់ ខណៈអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ សីហា ២០១៨។
សមិទ្ធផលរួមមានៈ សាលាឆ័ន្ទ១ខ្នងសង់លើកភ្នំ ទំហំ ១៩ម៉ែត្រ គុណ២៣ម៉ែត្រចាក់ប្លងសេបេតុង១ជាន់ ខាងក្រោម អាចជាកន្លែង ដាក់សម្ភារះ ដំបូលប្រក់ក្បឿង ចំណាយចវិការប្រមាណ១០ម៉ឺន រួមទាំង រៀបការការ៉ូទឹកភ្លៀងទីធ្លា សួនច្បារ និងរូបសំណាក ក្នុងន័យពុទ្ធសានាផងដែរ….។
លោកឧកញ៉ា ហង្ស ស៊ីផា សមាជិកគណះកម្មាធិការកណ្ដាល បក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បន្តប្រាប់ថា៖ ពុទ្ធសានាជាសាសនារបស់រដ្ឋ ពលរដ្ឋ៩០ភាគរយជាពុទ្ធសាសនិក ហើយវត្តជាទីបណ្ដុះបណ្ដាលមនុស្សគ្រប់វ័យ ដើម្បីអប់រំអោយក្លាយជាពលរដ្ឋល្អ ចេះជួយសង្គម និងអភិវឌ្ឍន៍ខ្លួនឯង ដូចច្នេះទើបមានការក៍សាងសមិទ្ធផលទាំនេះ ដើម្បីជាទីអប់រំផងនិងជាទីគោរពបូជា និងធ្វើបុណ្យទានចំពោះពលរដ្ឋទរទៅផង៕ ដោយ៖ឃិន គន្ធា