ខេត្តក្រចេះ េមព្រៃខេត្តក្រចេះ អសមត្ថភាពក្នុងការទប់ស្កាត់បង្រ្កាបកាដឹកជញ្ជូន ឈើដោយខុសច្បាប់ ក្រុមឈ្មួញឈើដ៏ល្បីៗ នៅខេត្តក្រចេះសុទ្ធតែបាន ចង់មិត្តចងខ្លើជាមួយសមត្ថកិច្ចអស់ហើយ ទើបបានធ្វើឲ្យមន្រ្តីគ្រាប់ល្ពៅទាំងនេះកើត ជំងែស្ពឹកដៃជើង មិនហា។នបង្រ្កាប ជាស្តែងដូចជាឈ្មួញដុះស្លែរ ម្នាក់ឈ្មោះមុំជាដើម ទាល់តែរឿងបែកធ្លាយមិនអាចបិតជិត ទើបចុះសហការធ្វើជា បង្រ្កាប ជាមួយសមត្ថកិច្ច។
ឈ្មួញរកស៊ីឈើប្រចាំខេត្តក្រចេះ ដែលគេស្គាល់ថា ឈ្មោះ(ចែមុំ )ដែលកំពង់ល្បីខាងដឹកជញ្ជូនឈើប្រណីតឆ្លងដែន ដែលមិនខ្លាចញញើត សមត្ថកិច្ចឬស្ថាប័នជំនាញនៅតាមដងផ្លូវ សោះឡើយ ឈ្មួញឈើស្រីល្បីឈ្មោះម្នាក់នេះមិនដឹងថាមានខ្នងបង្អែក ធំប៉ុណ្ណាទេ ក្នុងខេត្តក្រចេះនេះ ដែលកន្លងមក ធ្លាប់ ចាប់ ឬបង្ក្រាប តែនៅមិនរាងចាលនិង ដឹកលើសដើម ហើយក្នុងការបង្ក្រាបនោះដែរ បានតែមួយដង្ហើមចង្រិត តែប៉ុណ្ណោះ ជាក់ស្ដែង នៅយប់ថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2018 ឈ្មួញឈើ ជើងខ្លាំង ឈ្មោះចែមុំរូបនេះ បានប្រមាថ មកលើអ្នកសារព័ត៌មាន បានដោះស្បែកជើង ដេញវ៉ៃអ្នកសាព័ត៌មាន ក្រោយពីអ្នកសារព័ត៌មានបាន ប្ដឹងទៅ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ លោកបានបញ្ជា កំលាំងស្រុក សហការជាមួយ ជំនាញមេព្រៃ បានធ្វើការឃាត់រថយន្ត ដឹកឈើរបស់ ចែមុំបានមួយរថយន្ត គឺនៅវេលាម៉ោង 4 និង 50 នាទី ជិតភ្លឺ ថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2018 ហើយពេលនេះ រថយន្ត ដែលដឹកឈើ របស់ខ្ញុំ ត្រូវជំនាញ នាយផ្នែក រដ្ឋបាលព្រៃឈើស្នួល បានយកទៅរក្សាទុក រងចាំធ្វើការវាស់វែង ដោះស្រាយជាក្រោយ។