កម្មសិក្សាការី​ចំនួន​១៦០​នាក់ ដែលជា​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៤ ខេត្ត បាន​ចូល រៀន​ក្នុង​វគ្គ​បំប៉ន​ជំនាញ​ស​ណ្នា​ប់​ធ្នាប់ និង​សុវត្ថិភាព​ចរាចរណ៍​

0

​សៀមរាប : កម្មសិក្សាការី​ចំនួន​១៦០​នាក់ ដែលជា​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៤ ខេត្ត​ក្នុងនោះ​មាន​ខេត្តសៀមរាប ៥៥​នាក់ ខេត្តកំពង់ធំ ៣៥​នាក់ ខេត្ត​ឧ​ត្ថរ​មានជ័យ ៣៥​នាក់ ខេត្តព្រះវិហារ ៣៥ បាន​ចូល រៀន​ក្នុង​វគ្គ​បំប៉ន​ជំនាញ​ស​ណ្នា​ប់​ធ្នាប់ និង​សុវត្ថិភាព​ចរាចរណ៍ រយៈពេល​៣​ខែ ចាប់ពី​ខែ​មិនា ដល់​ខែមិថុនា ឆ្នាំ​២០១៤ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ ខេត្តសៀមរាប​។

ឯ​.​ឧ ឧ​ត្ត​ម​សេនីយ​ឯក សុខ ច័ន្ទ​រិទ្ធី ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​គ្រូ​នគរបាលជាតិ បាន​អ​ញ្ផើ​ញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ស​ណ្នា​ប់​ធ្នាប់ និង​សុវត្ថិភាព​ចរាចរណ៍ និង ឯ​.​ឧ នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៤ ក្នុងនោះ​ក៏មាន​វត្តមាន​របស់​ប្រតិភូ​អមដំណើរ​គ​ណះ​អធិបតី ព្រមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​ផងដែរ​។

​លោក​វរសេនីយឯក ហុង ណា​រ៉ុង នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ​៤​ខេត្តសៀមរាប បាន​ឡើង​មានមតិ​ស្វាគមន៍​និង​អាន​របាយការណ៍​ស្តីអំពី​លទ្ធផល​នៃ​វគ្គ​សិក្សា​របស់​សិក្ខាកាម ដោយ​លោក​បាន​បញ្ជាក់ថា សម្រាប់​កម្មសិក្សាការី​ទាំងអស់​បាន​សិក្សា​បង្ហាត់បង្រៀន ជាមួយ​គ្រូ នគរបាលជាតិ មកពី បណ្ឌិតសភា​នគរបាល​ជាតិ​កម្ពុជា និង​គ្រូ​ក្នុង​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤​ខេត្តសៀមរាប លើ​មុខវិជ្ជា​ជាច្រើន​ព្រមទាំង​

បានធ្វើ​សំណួរ​ផ្ទាល់មាត់ និង​ធ្វើ​ការប្រឡង​នៅពេល​បញ្ចប់​វគ្គ​ដោយ​ទទួល​បាល​នូវ​លទ្ធផល​.​និ​ទេ្ទ​ស​ល្អ ចំនួន ៦៨ នាក់ ស្មើរ​និង ៤៣,៥៩​ភាគរយ .​និ​ទេ្ទ​ស​ល្អ​បង្គួរ ចំនួន ៣៨​នាក់ ស្មើរ​និង ២៤,៣៦​ភាគរយ .​និ​ទេ្ទ​ស​មធ្យម ចំនួន ៥០​នាក់ ស្មើរ​និង ៣២,០៥ ភាគរយ​ផងដែរ​។​ឯ​.​ឧ ឧ​ត្ត​ម​សេនីយ​ឯក សុខ ច័ន្ទ​រិទ្ធី ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​គ្រូ​នគរបាលជាតិ បាន​មានប្រសាសន៍​សំណេះសំណាល​និង​ធ្វើការ​ផ្តាំផ្ញើរ​ដោយ​ឯ​.​ឩ​បានធ្វើការ​វាយ​តំលៃ​ខ្ពស់​ចំពោះ​សិក្ខាកាម​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ​ឲ្យ​ទទួលបាន​នូវ​លិទ្ធ​ផល​គួរ​ជាទី​មោទនៈ ដែល​ប្រកប​ទៅតាម​ទិសដៅ​ដែល​ថ្នាក់លើ​ចង់បាន​។

ឯ​.​ឧ ឧ​ត្ត​ម​សេនីយ​ឯក សុខ ច័ន្ទ​រិទ្ធី បាន​បន្ត​ប្រសាសន៍​ទៀតថា បច្ចុប្បន្ន​សភា​ការណ៍​សន្តិសុខ​នៅ​កម្ពុជា មាន​ការវិវត្ត​ល្អប្រសើរ​ដោយ​យើង​ខិតខំ​រក្សាបាន​នូវ​សន្តិសុខ​ជាតិ​យ៉ាងរឹងមាំ ទប់ស្កាត់​និង​មិន​ឲ្យ​កើតមាន​នូវ​អំពើ​ភេរវកម្ម និង​ការពារ​បាន​សុវត្ថិភាព​គ្រប់​គោលដៅ ទាំង​ការទូត សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ការពារ​ប្រកបដោយ​សុវត្ថិភាព​ឥស្សរៈជន​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ​។ ឯ​.​ឧ ឧ​ត្ត​ម​សេនីយ​ឯក សុខ ច័ន្ទ​រិទ្ធី ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​គ្រូ​នគរបាលជាតិ បា​នប​ញ្ផា​ក់ថា កម្មសិក្សាការី​ទាំងអស់ ត្រូវ​បង្កើន​ឲ្យ​បានល្អ​នូវ​សមត្ថ​ភាពជា​ចម្បង ដើម្បី​

ជោគជ័យ​ក្នុង​ជីវិត​ការងារ​របស់​យើង គឺ​សមត្ថភាព​ប្រាជ្ញា សមត្ថភាព​កាយសម្បទា​ន និង​សមត្ថភាព អត្តចរិត (​វិន័យ និង​សីលធម៌​) ពិសេស​គឺ​ត្រូវបំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​ដោយ​ត្រូវអនុវត្ត​ឲ្យ​ខាន​តែ​បាន​នូវ​បទបញ្ជា​ដែល​ថ្នាក់លើ​ប្រគល់ជូន ៕លោក​ ខេង ខេមរា​ ​Image2 Image3 Image4 Image5 Image6 Image7 Image1