ព្រៃលិចទឹក ព្រៃស្មាច់ ព្រៃកោងកាង តំបន់ភូមិសោះជាប់មាត់ព្រែកអណ្ដូងទឹក នៅចំណុច គេ ហៅព្រែកចាក ស្ថិតក្នុងភូមិអណ្ដូងទឹកឃុំអណ្ដូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង

0

ខេត្តកំពត  ដីព្រៃស្មាច់ដីព្រៃកោងកាង ជាតំប់ការពារ របស់ក្រសួងបរិស្ថាន និង ជលផល ដីព្រៃស្មាច់ជាព្រៃលិចទឹក ដែលអ្នកមានលុយ អ្នក មាន អំណាច រំលោភយក ហើយជួលប្រជាពលរដ្ឋកាប់យកដីព្រៃទាំងអស់នោះចុងក្រោយ ជាប់គុកគឺប្រជាជន ដែល អ្នកមានលុយមានអំណាច ជួលអ្នកក្រីក្រ ដែលពួកគាត់ មករកសុីឈ្នួល កាប់នោះ គេសង្កេតឃើញថា កន្លងមក សមត្ថកិច្ច មិនដែលចាប់បាន អ្នកនៅពីក្រោយខ្នងទេ ហើយក៍មិនដែលចាប់បាន អ្នកមានលុយអ្នកមានអំណាចនោះទេ។គឺចាប់បានតែ អ្នកមករកសុីឈ្នួលទេ គឺអ្នកក្រីក្រនេះឯង។

ដីតំបន់នេះស្ថិតនៅក្នុង តំបន់ ប្រើប្រាស់ច្រើនយ៉ាងដងពែង គ្រប់គ្រងដោយបរិស្ថាន។

ចំមើលប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និង មេព្រៃខេត្ត និងជលផលខេត្ត មានវិធានការ ចាត់ការ ដែលអ្នកមករំលោភយកដីទាំងអស់នេះយ៉ាងមិចទៅវិញ ឬ មួយដឹងហើយ លឺហើយមិនហ៊ានចាត់ការ។ដីដែលគេកាប់រំលោភយកដីនេះមានប្រមាណ៤៥ហិកតា។គួររំលឹកថាដីព្រៃលិចទឹកទាំងអស់នេះ កាប់ដីវាលធំយ៉ាងនេះហើយហេតុអ្វីអាជ្ងាធស្រុករមិនដឹងទៅ។

តើមន្រ្តីទាំងអស់នេះធ្វើការងារដើម្បីអ្វីសំរាប់អ្នកណាឬមួយធ្វើការងារដើម្បីដល់ខែបើកប្រាក់ខែតែម្ដង មិនមើលផលប្រយោជន៍ជាតិជាធំផង។