ផ្ទះឈើ២ខ្នងត្រូវបានអភិបាលខេត្តព្រះវិហារប្រគល់ជូនគ្រួសារអតីតយុវជនក្នុងស្រុករវៀងនិងគ្រួសារអតីតយុវជនក្នុងស្រុកជ័យសែន

0

(ព្រះវិហារ): អភិបាលខេត្តព្រះវិហារ ឯកឧត្តម​ អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារចុះប្រគល់ផ្ទះចំនួន២ខ្នង ជូនអតីតយុវជននៅ ភូមិស្រឡៅ​ស្រង ឃុំរក្សា ស្រុករវៀង និង១ខ្នងទៀតនៅភូមិបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានទំហំទទឹង៦ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍នាឱកាស់នោះថា៖ ផ្ទះមួយខ្នងមានទំហំ៥×៦ ធ្វើអំពីឈើប្រស័ង្កសីដោយចំណាយទឹកប្រាក់អស់៥៩៤៨០០០រៀល ជាអំណោយរបស់ស.ស.យ.ក.ក្នុងស្រុករវៀង និងកងកំលាំងទាំង៣ប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីប្រគល់ជូនលោក យិម អាត និងអ្នកស្រីមុត ម៉ានី ដែលជាគ្រួសារជនពិកាក្នុងភូមិ ស្រឡៅ​ស្រង ឃុំរក្សា ស្រុកវៀង។

ព្រមជាមួយនិងថវិការផ្ទាល់ខ្លួនចំនួន៥០ម៉ឺនរៀលរបស់ឯកឧត្តមអភិបាលខេត្តប្រគល់ជូនបន្ថែមដល់គ្រួសារខាងលើ និងជួយឧបត្ថមសារុងម្នាក់១ជូនដល់ប្រជាពលរដ្ឋចំនួន២៥០នាក់ដែលបានមកចូលរួមផងដែល។

ហើយនៅថ្ងៃដដែលនោះដែលឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានបន្តដឹកនាំក្រុមការងារចុះចែកផ្ទះ១ខ្នងទៀត ជូនដល់អតីតយុវជនរស់នៅភូមិបរ ឃុំពុទ្រា ស្រុក ជ័យសែន ខេត្តព្រះវិហារ ដែលមានទំហំទទឹង៦ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ ធ្វើអំពីឈើប្រស័ង្កសី ដូចគ្នា ដែលចំណាយទឹកប្រាក់អស់ចំនួន៨១០០០០០រៀល។

មានប្រសាសន៍ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់ សុភ័ក្រ្តា បានថ្លែងថាការងារកសាងផ្ទះជូនគ្រួសារអតីតយុទ្ធជន គឺចាប់ផ្តើមឡើងពីខែកក្តដា ឆ្នាំ២០១៧ មកដល់ ខែសីហា ឆ្នាំ២០១៨នេះ សមាគមអតីតយុវជនកម្ពុជា ខេត្តព្រះវិហារ បានសាងសង់ផ្ទះជួនអតីតយុវជន បានចំនួន១២ខ្នងផ្ទះ ក្នុងនោះ÷ ស្រុកគូលែនចំនួន២ខ្នង ស្រុកត្បែងមានជ័យចំនួន២ខ្នង ស្រុកឆែប ចំនួន២ខ្នង ស្រុកជ័យសែនចំនួន២ខ្នង ស្រុករវៀងចំនួន២ខ្នង និងក្រុងព្រះវិហារ ចំនួន២ខ្នង ដោយចំណាយថវិការសរុបអស់ចំនួន១១៤.០០០.០០០រៀល។

ដោយឡែកចំពោះការងារចុះប្រគល់ថវិការបេឡាមរណះសង្រ្គោះ គឺចាប់ពីដេីមឆ្នាំ២០១៨ រហូតមកដល់ពេលនេះ សមាជិក ស.អ.ក ខេត្តព្រះវិហារ បានទទួលបេឡាមរណះចំនួន២១សព នឹងបានដោះស្រាយ ថវិការបេឡាមរណះសង្គ្រោះ បានទាន់ពេលវេលា ជូនដល់គ្រួសារសព ស្មេីរនឹងថវិការចំនួន ៨៤.០០០.០០០រៀលផងដែល។