យោធិនចំនួន១២រូបរបស់កងពលតូចអន្តរាគមន៍លេខ៨ ត្រូវបានតែងតាំងផ្លាស់ប្តូរមុខងារក្រោមវត្តមានឧត្តមសេនីយ៍ឯកស្រីឌឹក!

0

(ព្រះវិហារ): ឯកឧត្តម ឧត្តមសេនីយ៍ឯកស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតីប្រគល់លិខិតតែងតាំងផ្លាស់ប្តូរមុខងារ ជូនដល់យោធិនចំនួន១២រូប របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ អបដំណើរដោយឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង ក្រោមកិច្ចទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៑ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។

ពិធីនេះបានប្រារព្ធធ្វើឡើង ក្នុងទីបញ្ជាការវរសេនាតូច៣៨៥ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ីង ហាប់ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានបញ្ជាក់ថា យោធិនដែលត្រូវបានតែងតាំងផ្លាស់ប្តូរមុខងារជូនសរុប១២នាក់ ក្នុងនោះថ្នាក់វរសេនីយ៍ឯកចំនួន០៦រូប វរសេនីយ៍ទោ០៣រូប និងវរសេនីយ៍ត្រី០៣រូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯកស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថាអង្គភាពមួយអាចរឹងមាំទៅបាន គឺដោយសារការដឹកនាំបញ្ជា ពិសេសការយល់ដឹងនូវតួនាទីភារកិច្ចរបស់យើងម្នាក់ៗ ចាប់តាំងពីកូនចៅរហូតដល់មេបញ្ជាការនៅគ្រប់បណ្តាទាំងអស់។

ឯកឧត្តមបន្តថា ក្នុងនោមយើងជាកងយោធិពលខេមរភូមិន្ទ យើងត្រូវស្វែងយល់ពីតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ និងមានសាមគ្គី ឯកភាពខ្ពស់ រវាងមេបញ្ជាការ ជាមួយនិងកូនចៅថ្នាក់ក្រោម តាមឋានានុក្រម នៃកងយុទ្ធពលខេមរៈភូមិន្ទ ជ្រកក្រោមដំបូលឆ័ត្រតែមួយ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥។

បន្ថែមពីនោះឯកឧត្តម ក៍បានធ្វើការផ្តាំផ្ញើរទៅដល់កងកម្លាំង ដែលកំពុងបំពេញកតព្វកិច្ច ឈរជើងការពារទឹកដី នៅតាមបណ្តាចំណុចខ្ពស់ទាំងអស់ ន័យខ្សែរទ្រាមជួរមុខតាមបន្ទាត់ព្រំដែន ជាមួយកងកម្លាំងនៃប្រទេសជិតខាង ត្រូវបង្កើនការយកចិត្តទុក្ខដាក់ទំនាក់ទំនងអោយបានកាន់តែល្អប្រសើរឡើងថែមទៀត។ ដើម្បីយើងបញ្ជៀសបានការប្រឈរមុខដាក់គ្នា ដោយកម្លាំងប្រដាប់អាវុធ៕សួនលីណា