0

ខេត្ត កំពត ;កាលពីព្រឹក​ថ្ងៃទី​៤ ​ខែ កញ្ញា​ ឆ្នាំ​២០១៨ ឯកឩត្តម ​អភិបាល ខេត្ត​ កំពត ​បា​ន​ចុះ​ពិនិត្យ​ មើលស្ថានភាព​ផ្លូវ​ ពាក់ព័ន្ធ​ មួយចំនួន​ ដើម្បី​ សម្រប សម្រួល ​ឈាន ទៅ​ ពង្រីក អោយងាយស្រួល បងប្អូនធ្វើដំណើរ ហើយ ​ផ្លូវ​មួយ​ ខ្សែ​នេះ ស្ថិត​ក្នុងភូមិ​ កំពង់បាយ ​ខាង ជើង សង្កាត់​ កំពង់បាយ ក្រុង ​កំពត​ ដែល ​ជាប់គាំង​ អស់​រយៈពេល​ យូរ​ឆ្នាំ​ មក ហើយ​។​

​ឯកឩត្តម អភិបាល ខេត្ត​ បាន​មាន ប្រសាសន៍ ថា​ ដើម្បី​ដោះស្រាយ​ រាល់​គ្រប់​បញ្ហា​ ទាំង ឡាយ​ អ្នកសម្រប សម្រួល ​ត្រូវ​តាមដាន ​ឱ្យដល់​ឫសគល់​។​

ឯកឩត្តម បានបន្តទៀតថា ពេល​ចុះ​មក ពិនិត្យមើល​ ទើប​ ទទួល លទ្ធផល​ បាន ​ពោរពេញ​ ដោយ​តម្លាភាព​ យុត្តិធម៌​ សម្រាប់​ ភាគី​ទាំង សងខាង​ បើ​ត្រឹមតែ​ស្តាប់​ តាម​របាយការណ៍ ឬ​ជឿ​លើ​ ការលើក ដៃ​ចង្អុល និង​ប្រើពាក្យ ​ប្រសិនបើនោះ ផល​វិជ្ជមាន ​មិនអាច​កើត ឡើង​បានទេ។

សម្រាប់​ពលរ​ដ្ឋ​ ពីរ​គ្រួសារ​ ដែល​ពាក់ព័ន្ធ​ ក្នុង​រឿង​ ទំនាស់​ ចំពោះ​ការ ស្ថាបនា​ ពង្រីក​ កំណាត់​ផ្លូវ​ មួយ​ខ្សែ​នេះ ឯកឩត្តម ​អភិបាល ខេត្ត​ បាន​ពន្យល់ថា​ ទីនេះ​ជា​បណ្តុំ​ នៃ​លំនៅស្ថាន​ ប្រកបដោយ​ភាព​ ស៊ី​វិ​ល័យ ។​

ដូច្នេះ​ចាំបាច់​ត្រូវតែមាន​អនាម័យ ​បរិស្ថាន មាន​ផ្លូវ​ល្អ មាន​ភ្លើង​បំភ្លឺ​ សម្រាប់​បងប្អូន និង ​អ្នកដំណើរ​ទូទៅ​។

ជាធម្មតា ការ​អភិ​វ​ឌ្ជៀ​ន៍ ជៀសមិន​ផុត​ នូវ​ផល ប៉ះពាល់​ឡើយ តែ​បងប្អូន​ ត្រូវ​គិតថា​ នៅពេល​ មាន​ផ្លូវ​ល្អហើយ​ ទីនេះ​លោក​ នឹង​តម្រូវ ឱ្យ​ធ្វើជា​ ប្រភេទ​ផ្លូវ​ បេតុង​ ជូន ​បងប្អូន​ ពិត ជា​មាន​ភាព​ ចំណេញ​ ជាង​ការ​ទុក​ផ្លូវ​ នៅ​តូចចង្អៀត ពិសេស​ ចង់​ប្រក​បរបរ​ ផ្សេងៗ​កាន់តែ​ងាយ ស្រួល​ថែមទៀត​។

​អភិបាល ខេត្ត បាន​បន្តទៀតថា​ កន្លងមក ​បងប្អូន​ ទាំងពីរ​ គ្រួ​សារ បាន​យល់ព្រម ​បរិ​ច្ចាគដី​ ក្នុងការ​ ពង្រីក​ផ្លូវ​ រួចរាល់​ហើយ តែ​ហា​ក់ នៅ​រាំងស្ទះ​ សម្រាប់​ ដំណើរ​ សាងសង់ និង​ពង្រីក​ផ្លូវ​ តាម​ការយល់ព្រម​។

ទើប ថ្ងៃនេះ​ រូប លោក​ ដឹកនាំ​ មន្ត្រី​ពាក់ព័ន្ធ​ ចុះមក​ពិនិត្យមើល​ ហើយ​ឱ្យ​ជំនាញ ​វាស់វែង ​ជាក់ស្តែង ​ដើម្បី​ ឈានទៅ​ សម្រប សម្រួល​ បើបញ្ហា ​កើតឡើង​ ចាំបាច់​ត្រូវ តែ​ ដោះ ស្រាយ​។​

​លោក​ ស​ សា​រ៉ា​វីន ​តំណាង​ ភាគី​ទាំងពីរ​ គ្រួ​សារបាន​ រៀបរាប់ ថា​កន្លងមក​ ក្រុមការងារ​ ដែល​ចុះ មក​វាស់វែង​ បានធ្វើ​ផ្ទុយ​ ពី​ការយល់ព្រម​ ជាមួយ​លោក​ អភិបាល ខេត្ត​ ដោយ​ម្តង​ ចង្អុល​ត្រង់នេះ ​ម្តង​ត្រង់នោះ​ ទើប​ពួកគាត់​ មិនអាច​ទទួលយកបាន​។