ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជម្រុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពអោយមានប្រសិទ្ធភាព

0

(ខេត្តព្រះសីហនុ)៖ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុនាព្រឹកថ្ងៃអង្គារ៩រោច ខែស្រាពណ៌ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានក្រើនរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមនិងជម្រុញបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាអោយកាន់តែខ្លាំងក្លាថែមទៀតដើម្បីសេចក្តីសុខ សុវត្ថិភាពប្រជាពលរដ្ឋ។

ក្នុងនោះដែរ ឯកឧត្តម ជាម ហ៊ីម បានសង្កត់ធ្ងន់អោយមន្ត្រីទាំងអស់ត្រូវខិតខំបន្ថែមទៀត

ក្នុងការបង្ក្រាបនិងប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទតាមមូលដ្ឋាននានាអោយមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានកោតសរសើរដល់អាជ្ញាធរ មន្ត្រីគ្រប់ផ្នែកថាបានយកចិត្តទុកដាក់ទទួលខុសត្រូវបំពេញការងារតាមតួនាទី ភារកិច្ចដោយទទួលបានលទ្ធផលល្អគួរកត់សំគាល់។

តែយ៉ាងណា ឯកឧត្តម បានស្នើអោយគ្រប់ផ្នែក ជំនាញទាំងអស់ត្រូវ យកចិត្តទុកដាក់លើការងារថែក្សាបរិស្ថាន អនាម័យក្រុង អោយបានសកម្មថែមទៀត ស្របពេលដែលខេត្តព្រះសីហនុ បច្ចុប្បន្នមានការវិនិយោគវិស័យ សណ្ឋាគារ ខុនដូរ អាគាពាណិជ្ជកម្មសេវាកម្មជាច្រើនទៀត មានការកើនឡើងយ៉ាងគំហុករយៈពេលជិត ២ឆ្នាំនេះ។

គួរបញ្ជាក់ថាកិច្ចប្រជុំនេះក៏បានកំណត់របៀបវារៈសំខាន់ៗមួយចំនួនផងដែរសំរាប់ពិភាក្សាអនុម័ត រួមមាន៖

-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី 52 អាណត្តិទី 2។

-ពីនិត្យនិងអនុម័តកំណត់ហេតុប្រជុំសាមញ្ញលើកទី 51 អាណត្តិទី 2 របស់ក្រុមប្រឹក្សាខេត្ត។

-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែសីហាឆ្នាំ 2018ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ។

-ពិនិត្យ និងអនុម័តសេចក្តីព្រាង ដីកាស្តីពីការបង្កើតគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។

-ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តជាដើម៕