ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ អហ ខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យជនជាតិចិនចំនួន ០៤នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្ត ចំណែក៩នាក់ទៀតដោះលែងវិញបន្ទាប់ពីបានសាកសូរនិងពិនិត្យរួចមិនបានរកឃើញថាមានជាប់ពាក់ពន្ធ័សារធាតុញៀនខុសច្បាប់។
សូមបញ្ជាក់ផងដែរថា៖ កាលពីយប់រំលងអាធ្រាត្រនៅវេលាម៉ោង ០០ និង១០នាទី ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញមន្ទីរយុត្តិធម៌ ដោយមានការសម្របសម្រួលពីលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងខេត្ត បានចុះបង្រ្កាបរណីបទល្មើសគ្រឿងញៀន នៅចំណុចក្លឹបកំសាន្ត អ៊ីតៃជាយិន របស់ជនជាតិចិន ហើយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់និងដកហូតបានវត្ថុតាង ម្សៅក្រាមសថ្លាចំនួន ០៣កញ្ចប់ធំ ទម្ងន់ ២,៨៨៤.៦៦ក្រាម, ជ្រុញចំនួន ០៧ និងសម្ភារៈប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ក្រោយពីការសាកសួររួច កម្លាំងជំនាញបានឲ្យត្រលប់ទៅលំនៅដ្ឋានវិញចំនួន ០៩នាក់ ស្រីចំនួន០៥នាក់។រីឯ០៤នាក់ទៀតសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត។
ជនសង្ស័យទាំង០៤នាក់រួមមាន៖
១. shi xue cheng ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរមេការខារ៉ាអូខេ មានស្រុកកំណើតនៅស្រុកពិនស៊ី ខេត្តលាវនីង ប្រទេសចិន បច្នុប្បន្នស្នាក់នៅសង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ,
២. ឈ្មោះ Pan yi ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ មានស្រុកកំណើតនៅប្រទេសចិន បច្នុប្បន្នស្នាក់នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ
៣.ឈ្មោះ Li xin ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ មានស្រុកកំណើតនៅខេត្តស៊ីឈួន ប្រទេសចិន បច្ចុប្បន្នស្នាក់នៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ
៤.ឈ្មោះ chen xiao tian ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ មានស្រុកកំណើតនៅស្រុកជួរជាំងឆឹង ខេត្តសាន្តទូឈុន ប្រទេសចិន។
គួររំលឹកថាចាប់តាំងពីខែសីហាឆ្នាំ២០១៨នេះមកកំលាំងនគរបាលនិងអាវុធហត្ថខេត្តព្រះសីហនុ បានប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅតាមក្លឹបកំសាន្តធំក្នុងក្រុងព្រះសីហនុបានចំនួន៣ទីតាំងនិងឃាត់ខ្លួនបានជាច្រើននាក់ច្រើនជាងគេជនជាតិចិនមានប្រុសមានស្រី។ទីតាំងដែលបានបង្ក្រាបទាំងនោះមាន ក្លឹបសំសាន្តស្កាយឡាញ លីតុងហ្វង និងចុងក្រោយនេះក្លឹបអ៊ីតៃជាយិន ៕