កែវ​កុសល​(​ហៅ​ប៉ូ​)​មិន​ចោល​ទម្លាប់​ចាស់​ប្រើ​ស្បែក​ប៉េអឹម​ដឹកឈើ​ខុសច្បាប់​និង​ប្រមូល​លុយ​កាង​ឲ្យ​ក្រុម​ឈ្មួញ​

0

​សៀមរាប​៖ជា​យូ​ណាស់​មកហើយ​ដែល​លោក​កែវ​កុសល​(​ហៅ​ប៉ូ​)​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​លើ​នៅ​មិនទាន់​ចោល​ទម្លាប់​ចាស់​ដដែល​ពោលគឺ​នៅតែ​បន្តសកម្មភាព​យក​ស្បែក​អាវុធហត្ថ​ដែលជា​អង្គភាព​មួយ​ប្រជាពលរដ្ឋ​កំពុងតែ​គាំទ្រ​នោះ​ទៅរក​ស៊ី​ដឹកជញ្ជូន​

ឈើប្រណិតៗ​រួម​នឹង​ឈើ​លឹខ​២​ដោយ​ខុសច្បាប់​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ថែមទាំង​កាង​ឲ្យ​ក្រុម​ឈ្មួញ​ទៀត​គ្មាន​កោតខ្លាច​បទបញ្ជា​រ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​ការ​រឹតបណ្តឹង​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បន្តិច​សោះឡើយ​។​

​ ​មន្ត្រី​សាលាស្រុក​ស្វាយ​លើ​មួយរូប​និយាយថា​អាជ្ញាធរ​ស្រុក​ក៍​បានដឹង​ពី​សកម្មភាព​លោក​(​ប៉ូ​)​ដែរ​តែ​មិនអាច​ទប់ស្កាត់​បានទេ​ព្រោះ​គេ​មាន​មេ​កើយ​រៀងៗ​ខ្លួន​ហើយ​ចំណុច​ដែល​លោក​(​ប៉ូ​)​រកស៊ី​ឈើ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​នោះអាជ្ញាធរ​ក៍​មិន​សប្បាយចិត្ត​ដែ​ព្រោះ​លោក​ប៉ូ​គេ​កាង​ឈើ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ដឹកឈើ​បន្តិចបន្តួច​គ្រាន់​ដូរ​បាយ​ហូប​នោះគេ​កៀប​ដូច​ទឹកអំពៅ​។​ ​ ​

មន្ត្រី​សាលាស្រុក​បន្ថែមថា​ស្រុក​ស្វាយ​លើ​គឺជា​ស្រុក​មួយ​មាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នឹង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​ដូច​បុណ្យផ្កា​ចំណែក​សមត្ថកិច្ច​ពាក់​ព័​ន្ទ​បាននាំគ្នារ​ឃុបឃិត​ស៊ីសំណូក​ពី​ក្រុម​ឈ្មួញ​មិន​ធ្វើការ​បង្ក្រាប​នោះឡើយ​ជាពិសេស​នោះ​គឺ​លោក​(​ប៉ូ​)​តែម្ដង​បាន​យក​តួនាទី​ជា​មេបញ្ជាការរង​ស្រុក​រកស៊ី​ឈើ​ដោយ​ខ្លួនឯង​ផង​កាង​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ផង​មិនតែប៉ុណ្ណោះ​គាត់​ក៍​ជា​អ្នកប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាងសកម្ម​ដើម្បី​ឲ្យ​អង្គភាព​ផងដែរ​។​ ​ ​ពាក់​ព័​ន្ទ​ករណី​ចោទប្រកាន់​នេះ​លោក​កែវ​កុសល​(​ហៅ​ប៉ូ​)​មិនអាច​ទំនាក់​ទំ​នង់​ដើម្បី​ធ្វើការ​បកស្រាយ​បំភ្លឺ​បានទេ​។​

ដោយឡែក​លោក​យឹម​សុភាព​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្វាយ​លើ​បានបញ្ជាក់​តាម​ទូរស័ព្ទ​ថា​រឿង​លោក​ប៉ូ​នោះ​រូបលោក​មិនមាន​ការពាក់​ព័​ន្ទ​នោះទេ​ចុះផ្សាយ​អី​ក៍​ចុះទៅ​។​ ​ ​តាម​សេចក្ដីរាយការណ៍​បាន​បន្ថែមថា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នៅ​ស្រុក​ស្វាយ​លើ​បាន​នឹង​កំពុងតែ​ចរាច​យ៉ាង​គគ្រឹកគគ្រេង​បំផុត​ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ប្រភេទ​គោយន្ត​កែឆ្នៃ គោយន្ត​កន្ត្រៃ រថយន្ត​សាំ​យ៉ុង​នី​ហ្សា​ន់​និង​កាមរី​ដោយ​ក្នុង​មួយថ្ងៃៗ​មិន​ក្រោម​៣០​គ្រឿង​នោះឡើយ​ចំណែក​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ទ​មិនបាន​ធ្វើ្ក​ការបង្ក្រាប​នោះទេ​គឺ​ពួកគេ​បាន​នឹង​កំពុងតែ​ប្រមូល​លុយ​ធ្វើ​ឲ្យ​បទល្មើស​នៅ​តំបន់​នោះ​ទទួលរង​នូវ​ការវិនាស​សកម្ម​យ៉ាងធ្ងន់ធ្ង​រ​បំផុត​។​ ​

​សេចក្ដីរាយការណ៍​បញ្ជា​ក់ថា​បច្ចុប្បន្ននេះ​លោក​កែវ​កុសល​(​ហៅ​ប៉ូ​)​ក៍មាន​សូវ​ហ៊ាន​ចេញមុខ​ប៉ុន្មាន​នោះទេ​គឺ​គេ​ឲ្យ​កូន​បង្កើតជា​អ្នកធ្វើ​សកម្មភាព​បន្ត​ហើយ​លោក​(​ប៉ូ​)​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​។​រាល់​សកម្មភាព​ដែល​លោក​(​ប៉ូ​)​បាន​កំពុងតែ​យកឈ្មោះ​អង្គភាព​ទៅធ្វើ​ជំនួញ​ឈើ​ដោយ​ល្មើសច្បាប់​នេះ​ថ្នាក់​ខេត្ត​មួយចំនួន​មិនមាន​ការសប្បាយ​ចិត្ត​នោះទេ​ដោយសា​មិនបាន​ផល​ប្រ​យោ​ជ៍​តែ​ថ្នាក់​ខេត្ត​ខ្លះ​បាន​លើកទឹកចិត្ត​ឲ្យ​លោក​ប៉ូ​ធ្វើ​សកម្មភាព​បន្ត​ព្រោះ​បាន​ផល​ប្រ​យោ​ជ៍​ជាប្រចាំ​។​Wat-06112711-100x100