​កម្លាំងចំរុះ​រដ្ឋបាល​ជ​ល​ផល​ខេត្តកំពង់ឆ្នាំង បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​កំពង់លែង

0

ខេត្តកំពង់ឆ្នាំង នា​រដូវ​បិទ​នេសាទ​ ​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក សេង ប៊ុន​ឈឿន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល ខេត្តកំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ដោយ​លោក តាត សីហៈ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ចូលរួម​ដោយ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់លែង លោក ពុំ សុផល

សហគមន៍​នេសាទ​ឃុំ​ប្រឡាយ​មាស និង​ឃុំ​ផ្លូវ​ទូក រួម​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ ក្នុង​រដូវ​បិទ​នេសាទ​នេះ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រឡាយ​មាស និង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ​

ជា​លទ្ធផល កម្លាំងចម្រុះ​រដ្ឋបាល​ជ​ល​ផល ក្នុង​យុទ្ធនា​ការបង្ក្រាប​ខាងលើនេះ បង្ក្រាបបាន ដោយ​រុះរើ​របាំង​កាត់​ព្រែក ចំនួន​០៣​កន្លែង ស្មើនឹង​៥០​ម៉ែត្រ លប​ចំនួន​១៨​មាត់ បង្គោល​ចំនួន​៧០០​ដើម របាំង​សាច់​អួន​៥​កន្លែង ស្មើនឹង​៨៥០​ម៉ែត្រ និង​ចាក់​លែង​កូន​ត្រី ចំនួន​៥០​គីឡូក្រាម ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ ។ ​

លោក តាត សីហៈ នាឱកាស​នោះ​ផងដែរ បានធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​ច្បាប់​ស្តីពី​ជលផល ដល់​ក្រុម​អ្នកនេសាទ​នៅ​ទីនោះ សូម​ធ្វើ​ការនេសាទ​ជៀសវាង​ប្រើ​ឧបករណ៍​ខុសច្បាប់ ដោយ​អនុវត្តតាម​ប្រកា​សលេខ​៤៥៨ ក​.​ស​.​ក ស្តីពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ ជា​លក្ខណៈ​គ្រួសារ និង​ជៀសវាង​ធ្វើការ​នេសាទ ក្នុង​ដែន​អភិរក្ស ដែលជា​ហេតុនាំអោយ​ជាប់ទោស​ទណ្ឌ ។ ​

សូមអោយ​មានការ​គោរព​ច្បាប់ ជលផល​ទាំងអស់គ្នា នាំអោយមាន​ការកើនឡើង​វិញ នូវ​មច្ឆា​ជាតិ​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​សូម​រាយ​កាស​រណ៍​ជាបន្ទាន់ ជូន​សមត្ថកិច្ច​មូលដ្ឋាន ក៍​ដូចជា​សមត្ថកិច្ច​ជំនាញ ក្នុងករណី​ជួប​បទល្មើស អោយបាន​ទាន់ពេលវេលា​ផងដែរ ៕ ​​ ​4 1 2 3