រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំត្រៀមផែនការរៀបចំពិធីបុណ្យជាតិខួបអានុស្សាវរីយ៏លើកទី៤០នៃទិវាជ័យជំនះ៧មករា
កិច្ចប្រជុំនេះដែរបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃពុធ១០រោច ខែស្រាពណ៌ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ។
ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ចង្អុលបង្ហាញក្រុមការងារ ត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន និងតុបតែងលម្អ នៅតំបន់គ្រោងប្រារព្ធពិធីអោយស្អាតជាបណ្តើរៗចាប់ពីពេលនេះតទៅ។
ទាក់ទងនឹងពិធីបុណ្យជាតិនេះដែររដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំពិធីបុណ្យជាតិសំខាន់ចំនួនពីរ៖
ទី១ត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៨/២០១៩ដែលគ្រោងធ្វើឡើងនៅទីតាំងឆ្នេរេករាជ្យ ក្រុងព្រះសីហនុ។ទី២ត្រៀមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ៧មករាដែលគ្រោងរៀបចំនៅវេទិកា៧មករា។
គួររំលឹកថា ថ្ងៃ៧មករា១៩៧៩ គឺជាថ្ងៃប្រវត្តិសាស្រ្តដែលរបបខ្មែរត្រូវបានផ្តួលរំលំទាំងស្រុងបន្ទាប់ពីបានធ្វើទុក្ខបុកម្នេញកាប់សំលាប់ប្រជាជនយ៉ាងសាហាវយង់ឃ្នងបំផុត។ទារុណកម្មធ្ងន់ធ្ងរនិងការកាប់សំលាប់នេះបានធ្វើអោយអារម្មណ៏ប្រជាជនខ្មែរទាំងនគរមិនអាចបំភ្លេចបានឡើយ។ក្តីឈឺចាប់សោកសង្រេងនៅតែដក់ជាប់ក្នុងចិត្តប្រជាជនគ្រប់រូបជាពិសេសអ្នកដែលធ្លាប់បានហែលឆ្លងរបបដ៏ខ្មៅងងិតមួយនេះ។
ត្រឹមរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃក្រោមការដឹកនាំរបស់ពូកខ្មែរក្រហម ,ប្រជាជនជាង៣លាននាក់ត្រូវបានសំលាប់យ៉ាងអយុត្តិធម៌។សព្វថ្ងៃមេដឹកនាំកំពូលៗនៃរបបនេះមួយចំនួនត្រូវបានសាលាក្តីខ្មែរក្រហមកំពុងជំនុំជំរះនិងមូយចំនួនទៀតបានស្លាប់ជាបន្តបន្ទាប់ទាំងមិនទាន់បានកាត់ទោសផង៕