ថ្នាក់ដឹកនាំបញ្ជាការដ្ឋានសឹករងប្រគេនបច្ច័យ​ ១,០៣៨​ ​​សាងសង់​ព្រះ​ពុទ្ធ​បដិមា​ករស្ពាន់​ និងឧបត្ថម្ភ​ដល់​ព្រះ​សង្ឃ​ដែល​គង់​ចាំព្រះវស្សា​

0

កំពង់ធំ៖ ថ្នាក់ដឹកនាំ ​មេ​បញ្ជាការ​គ្រប់​បណ្ដា​កងឯកភាព នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកកំពង់ធំបាន​មូល​មតិ​ចូលរួមចាប់កោសល្យផល​បុណ្យ បានបច្ច័យ​ចំនួន​ ១,០៣៨​ $​ សម្រាប់ការសាងសង់ ​ព្រះ​ពុទ្ធ​បដិមា​ករធ្វើអំពីស្ពាន់ នៅ​វត្ត​ ឥន្ទ្រី​សំវរ​:ហៅ​ហៅវត្តកំពង់ធំ ដែលបានដឹកនាំបង្កើត​កម្មវិធីចូលរួមជាមួយ​វិស័យព្រះ​ពុទ្ធ​សាសនា ត្រូវបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ពិធីប្រគេនបច្ច័យចំនួន​ ១,០៣៨​ ដុល្លា បានយកទៅ​ប្រគេន​ព្រះ​តេជគុណ​ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ ​ នៅ​វេលា​ម៉ោង​១០:០០​ នាទី​ព្រឹក​ ​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ សម្រាប់ការជួយសាងសង់ព្រះ​ពុទ្ធ​បដិមា​ករ ដែលត្រូវបានសាង​សង់អំពីស្ពាន់ ​ និងបានឧបត្ថម្ភ​​អង្ករ​ចំនួន​២០០គីឡូ​ក្រាម​ មីយើងចំនួន​១០កេស​ ទឹក​បរិសុទ្ធ​ចំនួន​១០​ កេស​ សម្រាប់ព្រះ​សង្ឃ​ដែល​គង់​ចាំព្រះវស្សា​ និង​រៀន​សូត្រ​នៅ​វត្តឥន្ទ្រី​សំវរ​:ហៅ​ហៅវត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ​បានមានប្រសាសន៍ថា ​សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក​ដាក់យ៉ាងសំខាន់មកលើ វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាសាសនាមានវ័យចំណាស់ ជាងគេ បានធ្វើឲ្យមានការរីកចំរើនយ៉ាងខ្លាំង ទោះជានៅចំកាត់មាត់ញក ដាច់ស្រយ៉ាលក៏ដោយ ជាពិសេស នៅក្នុងព្រៃឬនៅលើភ្នំ ក៏មានវត្តអារាម មានអាស្រម មានកន្លែងជាទីស្ការៈ សម្រាប់ឲ្យបងប្អូនយើងគោរព​ប្រនិបត្តិរក្សានូវទំនាមទំលាប់ប្រពៃណីខ្មែរដែរ ប្រទេសជាតិមានការរីកចំរើន ប្រទេសមានសន្តិភាព ក៏មាន វិស័យព្រះសាសនាបានចូលរួមចំណែក ការពារកសាងអភិវឌ្ឍន៍ដ៏សំខាន់មួយដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសមានសិល្ប៍ ក្នុងសម័យសម្តេចតេជោ ប្រជាពលរដ្ឋគ្រប់រូបមានសិល្ប៍ មានការចេះដឹង មានការអន់អោនអធ្យាស្រ័យ អភ័យឲ្យគ្នា រួមទាំងការជួយ​គ្នាទើបបានធ្វើឲ្យមានសន្តិភាពរហូតមកដល់សព្វថ្ងៃ ដែលវាខុសឆ្ងាយពីរបស់បនក្បត់ប៉ុលពត ប្រជាជនរង​ទុក្ខវេទនា កាប់សំលាប់ បង្ហូរឈាម ព្រះពុទ្ធសាសនាត្រូវបានលុបបំបាត់ចោល ព្រះវិហារក្លាយជាកន្លែង​ចិញ្ចឹមសត្វ ឬជ្រុកស្រូវ ម្តាយព្រាត់កូន ប្រពន្ឋព្រាត់ប្តី ក៏ដោយសារការដឹកនាំដោយគ្មានសិល្ប៍ក្នុងខ្លួន បាន​ធ្វើឲ្យទទួលបរាជ័យ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទ្រព្យសម្បត្តិក្នុងវត្តអារាម រក្សានូវតំលៃព្រះពុទ្ធសាសនាបន្តទៀត ដើម្បីសន្តិភាពនិងការអភិវឌ្ឃន៍។

ដោយ  ប៊ុន  រដ្ឋា