ផ្ទុះរឿងអាស្រូវថ្មីស្រឡាងរបស់លោក គឹម គាវិន ប្រធានមន្ទីរៀបចំដែនដីនិងសុរិយោដីខេត្តឧត្ដរមានជ័យ និងលោកស្ដើងវ៉ាន់ណេត ប្រធានការិយាល័យភូមិបាលអន្លង់វែ និងលោកគឹមសំណាង និងបក្សពួកជាច្រើននាក់ ត្រូវ លោក សេង ស៊ន់ អតីតម្ចាស់ផ្សារអន្លង់វែងថ្មី ប្ដឹងទៅបីស្ថាបន្ន យកជុំងឺចិត្ដ៥០ម៉ឺនដុល្លា

0

ខេត្តឧត្សរមានជ័យៈលោក គឹមគាវិន ប្រធានមន្ទី រៀបចំដែនដីនគររូបន័យកម្មសំណង់និងសុរិយោដី ខេត្តឧត្តរមានជ័យនិងលោកស្ដើងវ៉ាន់ណេត ប្រធានការិយាល័យ័យភូមិបាលស្រុកអន្លង់វែង និងលោក គឹមសំណាង ប្រធានក្រុមហ្វាល វាស់វែង ជាលក្ខណៈប្រពន្ធ និងបក្សពួកជាច្រើននាក់ទៀត ដែលសុទ្ធសឹងជានាក់មានអំណាច នៅក្នុងស្រុកអន្លង់វែង។
នៅដ្ងៃទី ៦ខែកញ្ញាឆ្នាំឆ្នាំ២០១៨នេះ លោក សេង ស៊ន់ អតីតម្ចាស់អាជីវកម្មផ្សារអន្លង់វែងថ្មី បានប្ដឹង ទៅក្រសួងដែនដីនគររូបន័យកម្មសំណង់និងសុរិយោដី ប្ដឹងទៅអាជ្ញាធរខេត្តឧត្តមានជ័យនិងប្ដឹងទៅ តុលាការ អមសាលាដំបូងខេត្តឧត្ដរមានជ័យ ពីបទរំលោភលើទំនុកចិត្តពិសេស នៃក្រមព្រហ្មទណ្ឌ នៃមាត្រា ៣៩៣ ដោយ លោក ឈ្មោះសេង ស៊ន ជាដើមបណ្ដឹង ទាមទាអោយសងជុំងឺចិត្ត ៥០ម៉ឺនដុល្លា។ដែលជនទាំងអស់ខាងលើបាន ឃុបឃិតគ្នាវាស់វែងដីក្នុងបរិវេណផ្សារថ្មី ស្ថិតនៅក្នុងភូមិអូជញ្ជៀនឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើជាកម្មសិទ្ធរបស់ខ្លួន ។
នៅលើទីតាំងដែលបានចុះបញ្ជីរួចរាល់ហើយ គឺបណ្ណ័សំគល់សិទ្ធកាន់កាប់អចលវត្ថុលេខ ឧ ជ ០០០៣៤០ចុះថ្ងៃទី២ខែកញ្ញា ឆ្នាំ ២០០៤ ។ដែលជាដីមានម្ចាស់ដើមដែលផ្ទេកម្មសិទ្ធចំនួន៥រូប ដែលមានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ស្រុកផងនោះ។
លោកសេងស៊ន់ ដែលជាដើមបណ្ដឹង បានប្ដឹងលោក លោក គឹមគាវិន និងលោក ស្ដើងវ៉ាន់ ណេត និងលោកគឹមសំណាង បូករួមបក្សពួកជាច្រើននាក់នៅ ក្នុងពាក្យបណ្ដឹង គេឃើញមានវត្តមានអ្នកមានអំណាចនិងអាជ្ញាធរខិលខូច ជាច្រើនរូប បាននាំគ្នាចុះបញ្ជីលើដីដើមបណ្ដឹងធ្វើជាកម្មសិទ្ធរបស់ខ្លួន។

លោកគឹមគាវិន បានអោយដឹងតាមទូសព្ទ័ថា ដីនោះគឺលោកស្រីយ៉ង់មឿន ដែលត្រូវជាសាច់ញាត្តដើមបណ្ដឹង ជាអ្នកអោយមករូបលោក បើយកល្អលោកថាសួរទៅយាយ យ៉ង់ មឿន សិនទៅ ។
អ្នកមីង យ៉ង់ មឿន ដែលលោកគឹមគាវិនថា បានអោយដីទៅរូបលោកនោះ បានអោយដឹងតាមទូសព្ទ័ថា រូបគាត់មិនបានដឹងរឿងអីទាំងអស់ ហើយករមិនអាចឆ្លើយបានដែរ៕ ខេមរា