អាងខ្លួនមានអំណាច យកសុទ្ធតែគ្រឿងចក្របិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ មកឈូសបំផ្លាញផលដំណាំ និងចាក់អាចម៍ដីចង់លុបផ្ទះពលរដ្ឋបំណងរំលោភយកដី

0

ខេត្តឧត្ដរមានជ័យៈនៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០១៨នេះ អាជ្ញាធរក្រុងសំរោងបានទៅធ្វើការ បោះបង្គោលព្រំដី លំនៅដ្ឋាន មួយកន្លែងដម្បីរងចាំការដោះ រវាងជនរំលោភយក និងជាពលរដ្ឋជាម្ចាស់កម្មសិទ្ធដែលជាម្ចាស់ផ្ទះបានប្ដឹង ទៅអាជ្ញាធរក្រុងសំរោង នៅ ពេលដែល មានគ្រឿងចក្រជាច្រើនគ្រឿង មានបិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ មកធ្វើសកម្មភាព ឈូសឆាយបំផ្លាញផលដំណាំដើមស្វាយធំៗអស់ជាង៣០ដើម និងចាក់អាចម៍ដីលុបផ្ទះបំបាតភស្តាង បំណងរំលោភយកដីពលរដ្ឋ ស្លូតត្រង់។
ប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវបានគ្រឿងចក្រមានបិទស្លាកក្រសួង អភិឌ្ឍន៍ជនបទ ឈួសឆាយបំផ្លាញផលដំណាំ និងរបស់របរផ្សេងៗបូករួមទាំងផ្ទះផងនោះ ឈ្មោះវណ ស៊ីមឹង ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលមានដីទំហ៊ុ 4០×4០ម៉ែត ផ្ទះឈើទាមប្រក់សង្គស្សី។
បុរសជាម្ចាស់ផ្ទះបានលើកឡើងថាដីនេះគាត់មករស់នៅជិត១០ឆ្នាំហើយ ពេលក្រុមយុវជន ស្មក្រ័ចិត្តរបស់សម្ដេចតេជោ សែន ចុះវាស់វែងធ្វើបណ្ណ័កម្មសិទ្ធជូន ត្រូវបានលោកលឹមអូ អតីតមេភូមិជ្រឹងខាងកើត និងបក្សពួកជាង១០នាំគ្នា មកធ្វើការ រារាំងប្រដាប់ដោយកាំបិតនិងប្រនង់មកធ្វើការរារាំង តែក្រោយមក ក្រុមយុវជន ករបានឃើញទិដ្ឋភាពរស់នៅនិងអាស្រ័យផលជាក់ស្ដែងបូករួមមានផ្ទះសំបែងផងនោះ ករមកធ្វើការវាស់វែងធ្វើបណ្ណ័កម្មសិទ្ធអោយ តែត្រូវបានឈ្មោះលឹមអូប្ដឹងទាស់មិនអោយចេញបណ្ណ័កម្មសិទ្ធ បានតែបង្កាន់ដៃ។
រហូតមកដល់ពេលនេះដីឡើងថ្លៃឈ្មោះលឹមអូបានលក់អោយឈ្មួញ ដែល ជាអ្នកមានអំណាច ករបានយកគ្រឿងចក្របិទស្លាកក្រសួង អភិវឌ្ឍន៍ជនបទ មកឈូសកំទេចនិងចក្រអាចម៍ដី ទាំងបំពានតែម្ដង ទាំងដឹងថាដីមានទំនាស់។
ក្នុងនោះមានគ្រឿងចក្រជាច្រើនដូចជា ថយន្ដដឹកដី អេស្ការម៉ូទរ័ និងអាប៊ុល ដោយធ្វើសកម្មភាពបំពានយ៉ាងគឃ្លើនដោយគ្មានខ្លាចក្រែងចិត្តម្ចាស់កម្មសិទ្ធបន្តិចឡើយ។
បុរស់ជាម្ចាស់កម្មសិទ្ធដែលបានរស់នៅនិងអាស្រ័យផលជាក់ស្ដែង បានបន្ដរអោយដឹងថា ឈ្មោះលឹម អូ ដែលជាអតីត មេភូមិជ្រឹងខាងកើតរូបនេះ ខ្លួនឯងជាមេភូមិ កន្លែងណាករដើរចង្អុលថាជាដីរបស់ខ្លួន ដែ ពេលក្រុមយុវជនស្មក្រ័ចិត្តរបស់សម្ដេចតេជោហ៊ុន សែន ចុះវាស់វែងប្រជាពលរដ្ឋត្រូវបាន បុគ្គល លឹមអូ បានដើប្ដឹងទាស់មកលើពលរដ្ឋខ្លួនឯងចំនួន ៤៦គ្រួសារ។
ដោយប្រជាពលរដ្ឋបានដាក់ពាក្យសុំជួយអន្តរាគមន៍ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តឧត្ដរមានជ័យ តែត្រូវបានបរាជ័យ ដោយគ្មាននាក់ណាជួយរកដំណោះស្រាយជូនដល់ពួកគាត់ទាំង៤៦គ្រួរសារនោះទេ ព្រោះគាត់ថាជាបក្សពួកឈ្មោះលឹមអូ ស៊ូរទុកអោយពលរដ្ឋស្លាប់ យកដីចែកគ្នា។ រហូតមកដល់និងពេលនេះរឿងកាន់តែរីកធំឡើងៗដូចជុំងឺមហារីក។
ដោយអ្នកមានអំណាចចូលដៃចូលជើងនិងជនខិលខូចបំពានយកដីពលរដ្ឋក្រីក្រដែលរស់នៅនិងអាស្រ័យផលជាក់ស្ដែង។
លោក លឹម អូ អតីតមេភូមិជ្រឹងខាងលើត បានអោយដឹងថាដីដែលលោកប្ដឹងទាស់ជាច្រើនផ្លង់លោកនិងយកធ្វើជាកម្មសិទ្ធវិញទាំងអស់ ហើយដីដែលកំពុងតែមានទំនាស់នេះលោក ករយកវិញដែហើយលោកបានលក់អោយអ្នកមានអំណាចរួចរាល់ហើយដែ ហើយលោកចេញអោយ ថ្លៃខូចខាត ចំនួនមួយពាន់ដុល្លា តែម្ចាស់ដីរស់នៅជាក់ស្ដែងទាមទាយកមួយម៉ែត បីរយដុល្លា នៅក្នុងទហំដី40×40 ម៉ែត្រ។តែរឿងនេះរហូតមកទល់និងពេលនេះមិនទាន់មានការឯកភាពពីភាគគីណាមួយឡើយ ក្នុងការសម្របសម្រួលគ្នា៕ប៉ែន នួន