ខេត្តឧត្ដរមានជ័យៈ នៅថ្ងៃទី៧ខែកញ្ញាឆ្នាំឆ្នាំ២០១៨នេះមានការបែកធ្លាយមកថា លោក លឹម សុខតូ អភិបាលរងខេត្តឧត្តរមានជ័យ កន្លងទៅថ្មីៗនេះបានចុះបញ្ជី កម្មសិទ្ធដីឈ្លី លើដីអតីតបឹងរមណីយ៍ដ្ឋានផ្ទះតាម៉ុកដែលជាសម្បិត្តរដ្ឋ មកធ្វើជាកម្មសិទ្ធរបស់ខ្លួន ដែលដីបឹងកំពុងតែមានហាងឆេងថ្លៃកប់ពពក ដែលអ្នកតូចអ្នកធំនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ស្រក់ទឹកម៉ាត់ ចង់បានគ្រប់ៗគ្នា តែខ្លះមានវាសនាខ្លះទៀតអត់វាសនា។
បើយោងតាមបញ្ជីរាយឈ្មោះក្បាលដី ភូមិអភិវឌ្ឍន៍ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ លោក លឹម សុខតូ កើតនៅឆ្នាំ ១៩៧២ សញ្ជាតិ ខ្មែរ អត្តសញ្ញាណប័ណ្ណលេខ ២០០១៩៣២១១ មានតួនាទីជា អភិបាលរងខេត្តឧត្ដរមានជ័យ ដែលស្ថិត នៅលេខរាងទី២ ដែលមានក្បាលដីលេខ ៨៥៤ លឹម សុខតូ ប្រពន្ធឈ្មោះវើង ផាន់ណា ដោយបញ្ជាក់ ជាទ្រព្យរួមប្ដី ប្រពន្ធ មានទំហំ៤៣២ ម៉ែតការ៉េ ស្ថិតនៅក្នុងទឹកបឹងជម្រៅជាង២ម៉ែត។
ដីនេះបើតាមលោកគឹមគាវិន ប្រធានមន្ទីររៀបចំដែនដីនគររូបន័យកម្មសំណង់និងសុរិយោដី ខេត្តឧត្ដរមានជ័យ បានអោយដឹងថា នៅក្រៅតំបន់អនុក្រិដ្ឋផ្ទៃបឹងនិងគំលាតពីផ្លូវក្រវ៉ាត់បឹង ជាង៥០ម៉ែត តែដីនេះត្រូវបានគេដឹងថាចំណីបឹង ជាដីរបស់រដ្ឋ ត្រូវបានគេសង្ស័យថា មានការឃុបឃិត និងត្រូវរ៉ូវគ្នា ជាមួយនិងជុំនាញ សុរិយោដី(លោក គឹមគាវិន)និងអ្នកមានអំណាចផ្សេងៗឯទៀតនៅក្នុងស្រុកអន្លង់វែងវែងខេត្តឧត្ដរមានជ័យ ។
លោកលឹម សុខតូ អភិបាលរងខេត្ត ឧត្ដរមានជ័យ័ នៅថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៨នេះ លោកថាជាប់រវល់មិនបានបកស្រាយបំភ្លឺនោះទេនៅជុំវិញការចោទប្រកាន់ខាងលើ។ លោក ប៉ែន នួន